ឥណ្ឌូនេស៊ី​ដាក់ពង្រាយ​ប្រព័ន្ធ​ការពារ​ដែនអាកាស​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 April, 2016 ក+ ក-

​ហ្សា​ការ​តា​៖​ឥណ្ឌូនេស៊ី​បានដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​ដែនអាកាស​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង ដែល​នេះ​ជា​សញ្ញា​អាក្រក់​មួយ បង្ហាញ​ពី​ភាព​តានតឹង និង​ភាព​ភាព​ប្រទូស្ត​រាយ កាន់តែខ្លាំង​ឡើង​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Channel News Asia​។​
​យោងតាម​សេចក្ដីប្រកាស​បាន​ឲ្យ​ដឹងថា កងកម្លាំង​យោធា ៤​អង្គភាព​នឹងត្រូវ​ដាក់ពង្រាយ​ទៅតាម​តំបន់​ពិសេសៗ​មួយចំនួន ដែល​តំបន់​ទាំងនោះ ត្រូវបាន​ឥណ្ឌូនេស៊ី អះអាងថា​ជា​ដែន​អធិបតេយ្យភាព​របស់ខ្លួន ហើយ​ការដាក់​ទ័ព​នេះ​គឺ​ដើម្បី​ការពារ​ពី​ការឈ្លានពាន​។​
​គួរ​បញ្ជាក់ថា ចិន វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ប្រុយ​ណេ និង​ឥណ្ឌូនេស៊ី បាន​កើតមាន​ជម្លោះ​ដណ្ដើម​ដែនសមុទ្រ​ចិន​នេះ ព្រោះតែ​វា​ជា​ផ្លូវទឹក​ដ៏​សំខាន់​ដែល​អាច​រកចំណូលបាន​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំៗ​៕

1651559_-_main