នាយករដ្ឋមន្ត្រី អ៊ុយ​ក្រែ​ន​ប្រកាស​លាលែង​ពី​តំណែង​ទាក់ទង​រឿង​ពុករលួយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 April, 2016 ក+ ក-

​អ៊ុយ​ក្រែ​ន​៖​នាយករដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន លោក Arseniy Yatsenyuk បានប្រកាសថា លោក​នឹង​ចុះ​ចេញពី​តំណែង​នៅ​សប្តាហ៍​ក្រោយ បន្ទាប់ពី​មានកា​រិះគន់ ពី​សំណាក់​អ្នកនយោបាយ​ត្រូវ​”​ធ្វើការ ផ្លាស់ប្តូរ​” ។ ការប្រកាស​លាលែង​នោះ​គឺ បន្ទាប់ពី លោក Yatsenyuk បាន​ចូលកាន់​តំណែង ជា​នាយករដ្ឋមន្ត្រី​ចាប់តាំងពី លោក​ជា​អ្នក​ដែល​នៅក្នុង រដ្ឋបាល​លោក iktor Yanukovych អតីត​ប្រធានាធិបតី ដែល​បាន​លាលែង​ពី តំណែង​នៅក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៤ ។ លោក​នឹង​ជូនដំណឹង​ដល់ សភា​នៅ​ថ្ងៃ​អង្គារ​ជុំវិញ បញ្ហា​លាលែង​ពី​តំណែង​នេះ​។​
​គួរ​បញ្ជាក់ថា លោក​ប្រធានាធិបតី Petro Poroshenko បានស្នើ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​រូបនេះ បញ្ចប់​មុខតំណែង​នៅក្នុង​ខែកុម្ភៈ​ដោយសារ​បាត់​អ្នកគាំទ្រ​ដោយសារតែ​មានរឿង​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ។ ចំណែក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​ព្រមាន​ថា នឹង​ដក​ជំនួយ​ពី​អ៊ុយ​ក្រែ​ន​វិញ ដរាបណា​ប្រទេស​នេះ​មិនមាន​ការកែទម្រង់ ថ្មី​ត្រឹមត្រូវ​នោះទេ៕

5f59b306b45cee813c06dc9c42fc8dbb