អាហ្វហ្គានីស្ថាន៖យោងតាមសារព័ត៌មាន BBC បានផ្សាយថា មនុស្ស២៨នាក់បានស្លាប់ និង៣២៩នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍បំផ្ទុះធំមួយកាលពីថ្ងៃអង្គារម្សិលមិញនៅកណ្ដាលទីក្រុង Kabul នៃប្រទេសអាហ្វហ្គានីស្ថាន។
ការវាយប្រហារខាងលើនេះបានកើតឡើងក្នុងសង្កាត់មមាញឹក Pul-e-Mahmud ដែលផ្ដុំដោយផ្ទះប្រជាពលរដ្ឋ វិហារ សាលារៀន ហាងអាជីវកម្មក្បែរៗក្រសួងការពារជាតិ និងក្រសួងផ្សេងៗទៀត។ ទាហាននិងមន្ត្រីសន្តិសុខជាច្រើននាក់ត្រូវបានរាយការណ៍ថាស្ថិតក្នុងចំណោមអ្នកស្លាប់និងរងរបួសផងដែរ។
បើតាមការឲ្យដឹងពីប៉ូលិសនិងមន្ត្រីប្រទេស អាហ្វហ្គានីស្ថានជនអត្តឃាតបានបំផ្ទុះរថយន្តមួយគ្រឿងនិងមានការបាញ់កាំភ្លើងតបតគ្នាកើតមានឡើង។ ជាមួយគ្នានោះអ្នកនាំពាក្យក្រុមឧទ្ទាម តាលីបង់បានចេញមុខអះអាងថា ក្រុមពួកគេជាអ្នកធ្វើរឿងនោះឡើង៕