លោក ប្រា​យុទ្ធ ចាន់​អូ​ចា ចោទ​លោក ថាក់ស៊ីន​ថា ជា​អ្នក​នៅពីក្រោយ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 April, 2016 ក+ ក-

​បាងកក​៖​សារព័ត៌មាន Channel News Asia បាន​ផ្សាយ​ថា នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ចោទ​អតីត​នាយករដ្ឋមន្ត្រី​ដែល​កំពុង និរទេស​ខ្លួន​នៅឯ​ក្រៅប្រទេស​គឺ លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ ថា​ជា​អ្នក​នៅ​ពីក្រោយ​ការតវ៉ា​ទ្រង់ទ្រាយ​តូច​នានា ប្រឆាំងនឹង​រូបលោក​នៅ​ទីក្រុង​បាងកក​ក្នុង​សប្តាហ៍​នេះ​។
​ចាប់តាំងពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​មក​សកម្មជន​មួយចំនួន​បាន​ប្រមូលផ្តុំ​នៅ​ទីតាំង​នានា​ក្នុង ទីក្រុង​បាងកក ដោយបាន​សម្តែង​ការប្រឆាំង​ចំពោះ​សេចក្តីព្រាង​នៃ​រដ្ឋធម្មនុញ្ញ​ដែល​រៀបចំឡើង ដោយ​យោធា ហើយក៏​ពួកគេ​ក៏បាន​ប្រកាស​គាំទ្រ​ចំពោះ​អតីត​នាយករដ្ឋមន្ត្រី​ថៃ ដែល​ធ្លាប់​ប្រកែក ចំពោះ​ការកែប្រែ​រដ្ឋធម្មនុញ្ញ​ដោយ​យោធា​នោះដែរ​។​
​គួរ​បញ្ជាក់ថា ចាប់ពី​អតីត​មេបញ្ជាការ​យោធា​លោក ប្រា​យុទ្ធ ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​ស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ចេញពី​តំណែង​នាយករដ្ឋមន្ត្រី​នោះ សន្តិសុខ​ជាតិ​ត្រូវបាន​រឹតបន្តឹង ជាពិសេស​រដ្ឋាភិបាល យោធា​បាន​ហាម​មិន​ឲ្យ​មានការ​ជួបប្រជុំ ឬ​តវ៉ា​អ្វី​នោះឡើយ ដោយ​ខ្លួន​បាន​អះអាងថា​នឹង​រៀបចំ សង្គម​មួយ​នេះ​ឡើងវិញ ដើម្បី​ត្រៀម​ធ្វើការ​បោះឆ្នោត​ជាថ្មី​នៅ​ឆ្នាំ ២០១៧៕

thailand-protest