មនុស្សជាង១៦០នាក់ នៅប្រទេសឥណ្ឌា បានស្លាប់ដោយសាររលកកំដៅ
ឥណ្ឌា៖មនុស្សជាង១៦០នាក់បានស្លាប់ និងរាប់រយនាក់ផ្សេងទៀតបានធ្លាក់ខ្លួនឈឺ ក្នុងរយៈពេលជិតមួយសប្តាហ៍កន្លងមកនេះ នៅប្រទេសឥណ្ឌា ដោយសារតែរលកកំដៅក្នុងកម្រតិលើ ៤៥អង្សាសេ បានវាយប្រហារទៅលើប្រទេសនេះ។
មន្ត្រីឧតុនិយមឥណ្ឌា បានអោយដឹងថា រលកកំដៅក្នុងកម្រិតខ្ពស់បែបនេះ បានវាយប្រហារ ទៅលើភាគខាងត្បូងនិងភាគខាងកើតនៃប្រទេស ចាប់តាំងពីដើមខែមេសាកន្លងមក ហើយរហូត ដល់ពេលបច្ចុប្បន្ននេះ រលកកំដៅនៅមិនទាន់អន់ថយនោះទេ៕