លីប៊ី៖ក្រុមទាហានរដ្ឋអ៊ីស្លាម ត្រូវបានដកថយចេញពីទីក្រុងដ៏សំខាន់នៅភាគខាងកើតប្រទេសលីប៊ី បន្ទាប់ពីការវាយប្រហារគ្នា យ៉ាងយូរកន្លងមក ។ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍ប៊ីប៊ីស៊ី នាថ្ងៃទី២២មេសា ឆ្នាំ២០១៦នេះ។
អ្នកនាំពាក្យ Mujahideen Shura របស់ក្រុមDMSC ដែលជាក្រុមទាហានក្នុងស្រុក មានការពាក់ព័ន្ធទៅនឹងក្រុមអាលកៃដា បាននិយាយថាក្រុមរដ្ឋអ៊ីស្លាម មិនមានវត្តមាន នៅលើទីក្រុងនេះទៀតទេ។
គួររំលឹកដែរថាទីក្រុង Derna ជាតំបន់ប្រឈមមុខរវាងក្រុមកងកម្លាំង៣ផ្សេងគ្នា ដូចជាក្រុមរដ្ឋអីស្លាមក្រុមDMSC ដែលមានការពាក់ព័ន្ធទៅនឹងក្រុមអាលកៃដា និងក្រុមទាហានរដ្ឋាភិបាលលីប៊ីខាងកើត។ ចាប់តាំងពីឆ្នាំ២០១៤ មកប្រទេសលីប៊ី បានបែងចែងរដ្ឋាភិបាលជា២ ដែលមួយស្ថិតនៅក្នុងរដ្ឋធានី Tripoli និងមួយទៀត នៅក្នុងទីក្រុងភាគខាងកើតប្រទេស ទីក្រុងTobruk៕