អាមេរិក​អំពាវនាវ​ឲ្យ​ភាគី​ជម្លោះ​នៅក្នុង​ប្រទេស​ស៊ី​រី​វិល​ចូល​តុ​ចរចា​ជាថ្មី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 April, 2016 ក+ ក-

អាមេរិក​៖​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានលើកឡើង​កាលពី​ម្សិលមិញ ដោយ​អំពាវ​នា​ឲ្យ​គ្រប់ភាគី​ជម្លោះ​នៅក្នុង​ប្រទេស​ស៊ី​រី វិល​រក​តុ​ចរចា​ដោយ​សន្តិវិធី ហើយ​ផ្អាក​ការបាញ់​គ្នា​ជា​បណ្តោះអាសន្ន​សិន​។ នេះ​បើ​យោងតាម​សារព័ត៌មាន Channel News Asia​។​
​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​អាល្លឺម៉ង់​លោក អូ​បា​ម៉ា ថា កាលពីដើម​សប្តាហ៍​មុន លោក​បាន​និយាយ​ទៅកាន់​ប្រធានាធិបតី​រុស្ស៊ី​លោក វ្លា​ឌី​មៀ ពូ​ទី​ម ដើម្បី​ជជែក​ពី​ការធ្វើការ​រួមគ្នា ផ្អាក​ការបាញ់​គ្នា និង​ធ្វើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ចូល​តុ​ចរចា​ដើម្បី​ដោះស្រាយ​បញ្ហា​។ ទោះយ៉ាងណា​សេត​វិមាន​លើកឡើងថា ការឈប់​បាញ់​គ្នា​វា​មិនទាន់​គ្រប់គ្រាន់​ទេ​ក្នុងការ​ដោះស្រាយ​បញ្ហា តែ​វា​ផ្លូវ​តែមួយគត់​នៃ​ច្រកចេញ​ដើម្បី​ដោះស្រាយ​ជម្លោះ​ដែលមាន​ការកាប់សម្លាប់​ព្រៃផ្សៃ​ជាង​៥​ឆ្នាំ​មកនេះ បាន​បណ្តាល​ឲ្យ​មនុស្ស​ជាង​២០០,០០០​នាក់​ស្លាប់​៕

160425-vod-meta-g-secu-Obama-urges-reinstatement-of-Syria-ceasefirephoto-Channel-News-Asia