ហ្វីលីពីន៖នាយករដ្ឋមន្ត្រីកាណាដាបានប្រកាសកាលពីថ្ងៃចន្ទថា ក្រុមសកម្មប្រយុទ្ធឥស្លាមនៅក្នុងប្រទេសហ្វីលីពីនបានសម្លាប់បុរសជនជាតិកាណាដាម្នាក់ដែលក្រុមនេះបានចាប់ជាចំណាប់ខ្មាំងអស់រយៈពេលជាច្រើនខែមក ដើម្បីជំរិតទារប្រាក់។ នេះបើតាមការផ្សាយពីសារព័ត៌មាន Channel News Asia។
នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បានបញ្ជាក់ថា ជនបរទេសនោះជាជនជាតិកាណាដាឈ្មោះ John Ridsdel វ័យ៦៨ឆ្នាំត្រូវបានក្រុមសកម្មប្រយុទ្ធឥស្លាមចាប់ខ្លួនជាមួយមនុស្ស៣នាក់ផ្សេងទៀតកាលពីខែកញ្ញាកាលពីឆ្នាំមុនដើម្បីជំរិតទារប្រាក់។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃច័ន្ទម្សិលមិញអាជ្ញាធរហ្វីលីពីនបានរកឃើញក្បាលរបស់ជនបរទេសម្នាក់នៅលើកោះដាច់ស្រយាលមួយនៃប្រទេសហ្វីលីពីន នៅត្រឹមតែប៉ុន្មានម៉ោង បន្ទាប់ពីពេលវេលានៃការទាមទារប្រាក់រំលួស ពីសំណាក់ក្រុមអ៊ីស្លាមនេះ បានផុតកំណត់៕