អតីត​សមាជិក​ព្រឹទ្ធសភា​អាមេរិក​មួយរូប​ប្រកាស​រៀបការ​ជាមួយ​ភេទ​ដូចគ្នា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 April, 2016 ក+ ក-

​អាមេរិក​៖​សារព័ត៌មាន BBC ផ្សាយ​ថា លោក Harris Wofford វ័យ​៩០​ឆ្នាំ ដែលជា​អតីត​សមាជិក​ព្រឹទ្ធសភា​អាមេរិក​មួយរូប មកពី​រដ្ឋ Pennsylvania អំឡុង​ឆ្នាំ ១៩៩១ ដល់ ១៩៩៥​នោះ បានប្រកាសថា លោក​នឹង​រៀបការ ជាមួយ​មនុស្ស​ម្នាក់​(​បុរស​) ដែលមាន​ភេទ​ផ្ទុយ​នឹង​ភរិយា​របស់លោក​កាលពីមុន​។ ជាមួយគ្នា​នោះ​លោក Harris Wofford បន្តទៀតថា លោក​មាន​អារម្មណ៍​ថា ខ្លួនឯង​មានសំណាង នៅពេលដែល​ខ្លួន​អាច​រៀប​អាពាហ៍ពិពាហ៍​ក្នុង​លក្ខណៈ​បែបនេះ​។ អតីត​ប្រពន្ធ​របស់លោក​គឺ​លោកស្រី Clare បានទទួល​មរណភាព​កាលពី​ឆ្នាំ ១៩៩៦ ហើយ​បច្ចុប្បន្ន​លោកតា​វ័យ ៩០​ឆ្នាំ​ទៅហើយ​នេះ កំពុងតែ​សាង​ស្នេហា​ផ្អែមល្ហែម​ជាមួយនឹង​លោក Matthew Charlton វ័យ​៤០​ឆ្នាំ​។​
​គួរ​បញ្ជាក់ថា​កាលពី ខែមិថុនា ឆ្នាំ​២០១៥ តុលាការ​កំពូល​អាមេរិក​បានសម្រេច អនុញ្ញាត​ឲ្យ​គ្រប់​រដ្ឋ​ទាំងអស់​របស់​សហរដ្ឋ​អាមេរិក ធ្វើការ​អនុញ្ញាត​ច្បាប់​រៀបការ​ភេទ​ដូចគ្នា ដោយ​មិនមាន​ការហាមឃាត់​ទៀតឡើយ​៕

Fun4107sks