បាងកក៖ក្រុមអាជ្ញាធររបស់ប្រទេសថៃ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋរបស់ខ្លួន អោយ ស្នាក់នៅក្នុងផ្ទះ កុំចេញទៅក្រៅបើមិនចាំបាច់ និងទទួលទានទឹកអោយបានច្រើន ខណៈដែលរលក កំដៅនៅក្នុងប្រទេសនេះ បានកើនឡើងរហូតដល់៤៤.៣អង្សាសេ ។ នេះបើយោងតាមសារព័ត៌មានChannel News Asia។
នេះគឺរលកកម្តៅខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ក្នុងរយៈពេល៦៥ឆ្នាំកន្លងមកនេះ ដែលប្រទេសថៃបាន ជួបប្រទះនូវរលកកំដៅដ៏ក្តៅហែងបែបនេះ ដោយរលកកំដៅ មានកម្រិតយ៉ាងទាបបំផុតក៏លើ៤០ អង្សាសេដែរ នៅទូទាំងប្រទេស ។ ក្រុមអាជ្ញាធរថៃ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋផងដែរ អោយបង្កើនការប្រុងប្រយ័ត្នចំ ពោះកុមារ ដែលអាចលង់ទឹកស្លាប់ ខណៈដែលមានហ្វូងមនុស្សសម្រុកទៅកាន់សមុទ្រកាន់តែច្រើន ដែលមានកុមារលង់ទឹកស្លាប់ចំនួន១៣៥នាក់ហើយ ចាប់តាំងពីដើមឆ្នាំនេះ ។
យោងតាមនាយកដ្ឋានឧតុនិយមថៃ បានឲ្យដឹងថាអាកាសធាតុជាមធ្យមនៅទូទាំងប្រទេសថៃបានកើនឡើងលើសកម្រិតប្រកាសអាសន្ន ហើយគេព្យាករណ៍ថារលកកម្ដៅនឹងបន្តកើតមាន៕
ថៃកំពុងប្រឈមនឹងរលកកម្ដៅ៤៤.៣អង្សា