ថ្ងៃទី១៤វិច្ឆិកា កាលពី២៣ឆ្នាំមុន សម្តេច ឪបានយាងចូលមាតុប្រទេសវិញ
ភ្នំពេញ: នៅពីក្រោយភាពស្ងប់ស្ងាត់ថ្ងៃទី១៣ ខែវិច្ឆិកានេះ គឺជាការវិល ត្រឡប់របស់អតីត ព្រះមហាក្សត្រ នរោត្តម សីហនុ បន្ទាប់ពីព្រះ អង្គបានគង់នីរទេសព្រះកាយនៅក្រៅប្រទេសអស់រយ:ពេល ១៣ឆ្នាំ។
អតីតព្រះមហាក្សត្រព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានយាងត្រលប់មកមាតុប្រទេសវិញនៅពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១។
ការយាងត្រឡប់របស់ព្រះអង្គកើតមាន បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលបញ្ចប់សង្គ្រាមផ្ទៃក្នុងនៅកម្ពុជា ហើយបើកផ្លូវសម្រាប់ការបោះឆ្នោត ដែលរៀបចំដោយអង្គការសហប្រជាជាតិ៕cen