ក្រុម​រដ្ឋ​ឥស្លាម ដោះលែង​ចំណាប់ខ្មាំង​ជនជាតិ​ឥណ្ឌូនេស៊ី​១០​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 May, 2016 ក+ ក-

​ហ្សា​ការ​តា​៖​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក Joko Widodo បានប្រកាស​ជា​សាធារណ​លើ​កញ្ចក់​ទូរទស្សន៍​ថា ក្រុម​ចំណាប់ខ្មាំង​ដែល​ត្រូវបាន​ក្រុម​រដ្ឋ​ឥស្លាម (Abu Sayyaf)​ធ្វើការ​ឃាត់ខ្លួន​ចំនួន ១០​នាក់ នៅក្នុង​ដែនទឹក​នៃ​ប្រទេស​ហ្វីលីពីន ត្រូវបាន​ដោះលែង ឲ្យ​មាន​សេរីភាព​វិញ​ហើយ កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​។​
​លោក​ប្រធានាធិបតី បាន​ថ្លែងថា ចំណាប់ខ្មាំង​ទាំងអស់ បាន​ត្រូវ​ឃាត់ខ្លួន កាលពី​ថ្ងៃទី ២៦ ខែមីនា ពួកគេ​”​រស់នៅក្នុង​ស្ថានភាព​ធ​ម្ម​តា​” ហើយ​រំពឹងថា​នឹង​មកដល់​ហ្សា​កាតា​វិញ នៅ​យប់​ថ្ងៃអាទិត្យ ។ លោក​ក៏បាន​សម្តែង​នូវ​ក្តី​អរគុណ​ដល់​រដ្ឋាភិបាល​ហ្វីលីពីន និង​ក្រុម​បក្ស​ផ្សេងៗ​ទៀត​ដែល​បាន​ជួយសង្គ្រោះ និង​ស្នើសុំ​ឲ្យ​មានការ​ដោះលែង​ចំណាប់ខ្មាំង ។ លោក​បាន​ថ្លែងថា ជនជាតិ​ឥណ្ឌូនេស៊ី ចំនួន​០៤​នាក់​ទៀត នៅ​ឃាត់ខ្លួន​នៅឡើយ ហើយ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី នឹង​បន្ត​ជួយ​ដល់​ពួកគេ ដើម្បី​សុំ​ឲ្យ​ធ្វើការ​ដោះលែង​ឲ្យ មាន​សេរីភាព​វិញ ។ គួររំលឹកថា ក្រុម​រដ្ឋ​ឥស្លាម​មួយ​នេះ បានធ្វើការ​ឃាត់ខ្លួន​ក​ម្មករ​ទូក ដែល​ដឹកជញ្ជូន​ធ្យូង​ប្រមាណ​ជាង ៧.០០០ តោន នៅក្នុង​ដែនទឹក​ប្រទេស​ហ្វីលីពីន ហើយ​ក្រុម​អ្នក​ឃាត់ខ្លួន និង​ចាប់​ធ្វើជា​ចំណាប់ខ្មាំង​នោះ ជា​ក្រុម Abu Sayyaf ។ មន្ត្រី​ឥណ្ឌូនេស៊ី បាន​ថ្លែង​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​៕

fighters_3200160k