ទិវា​សេរីភាព​សារព័ត៌មាន​ឆ្នាំនេះ​ក្រោម​ប្រធាន​«​សិទ្ធិ​ទទួល​ព័ត៌មាន​ជា​សិទ្ធិ​របស់​អ្នក​»
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 May, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នា​ព្រឹក​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០១៦​នេះ ក្លឹប​អ្នកកាសែត​កម្ពុជា​សហកា​រ​ជាច្រើន​ស្ថាប័ន​រៀបចំ ទិវា​សេរីភាព​សារព័ត៌មាន​ក្រោម​ប្រធានបទ «​សិទ្ធិ​ទទួល​ព័ត៌មាន​ជា​សិទ្ធិ​របស់​អ្នក​» នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​។ ពិធី​នេះ​ក្រោម​វត្តមាន​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោកស្រី​អាន​នី លី​ម៉េ​ស​ទ្រី Anne Lemaistre តំណាង​អង្គការ​យូ​នី​ស្កូ​ប្រចាំ​នៅ​កម្ពុជា រួម​នឹង​អ្នកសារព័ត៌មាន​ជាច្រើនរូប​ទៀតផង​ដែរ​។​
​នៅ​ឆ្នាំ​២០១៦​នេះ ទិវា​សេរីភាព​សារព័ត៌មាន ត្រូវបាន​ធ្វើឡើង​ដើម្បី​ផ្តល់​ជា​វេទិកា​ពិភាក្សា រវាង​អ្នកតំណាង​ស្ថាប័ន​សារព័ត៌មាន អ្នកសារព័ត៌មាន​អង្គការ សង្គម​ស៊ីវិល ដើម្បី​ពិភាក្សាគ្នា​ពី​បញ្ហា​ប្រឈម ដែល​កំពុងតែជួបប្រទះ និង​បញ្ហា​នានា​ពាក់ព័ន្ធ​ជាមួយ​សិទ្ធ​ទទួលបាន​ព័ត៌មាន និង​សេរីភាព​នៃ​ការ បញ្ចេញមតិ​។ ក្រៅពីនោះ​ក៏​ជា​វេទិការ​មួយ​ចែករំលែក​នូវ​ការយល់ឃើញ និង​ទស្សនៈវិស័យ​របស់​ពួកគេ​ទាក់ទង​នឹង​ស្ថានភាព នៃ​សេរីភាព​ក្នុងការ​បញ្ចេញមតិ សេរីភាព សារព័ត៌មាន និង​សិទ្ធិ​ទទួលបាន​ព័ត៌មាន ក៏ដូចជា​ដើម្បី​ផ្តល់​អនុសាសន៍​ដើម្បី​កែប្រែ​ស្ថានភាព​ឲ្យ​កាន់តែ​ប្រសើរ​។​
​តាម​របាយការណ៍​រប​ស់​ក្លិប​អ្នកកាសែត​កម្ពុជា​បានដឹងថា ស្ថានភាព​សេរីភាព​សារព័ត៌​មាននៅ​កម្ពុ​ជាមាន​ឈានមុខ​ល្អ​នៅក្នុង​តំបន់​អាស៊ាន និង​អាស៊ី​។ ប៉ុន្តែ​នៅក្នុង​ឆ្នាំ​២០១៥-២០១៦​មាន​អ្នកសារព័ត៌មាន​ចំនួន​៤​កំពុង​ជាប់​បណ្តឹង​ពីបទ​បរិហាកេរ្តិ៍​នៅ​តុលាការ​។ ករណី​ចាប់​ឃាត់ខ្លួន​អ្នកសារព័ត៌មាន មាន​ចំនួន​១៩​ករណី​និង​បទ​គំរាមកំហែង ដល់​អ្នកសារព័ត៌មាន​ចំនួន​២០​ករណី​តែ​នៅក្នុង​ឆ្នាំ​២០១៥​និង​ឆ្នាំ​២០១៦​នេះ​ពុំមាន​អ្នកសារព័ត៌មាន​ណា​ម្នាក់​ត្រូវគេ​សម្លាប់​ឬ​ត្រូវ​រងរបួស​ក្នុងពេល​បំពេញការងារ​វិជ្ជាជីវៈ​ឡើយ​ហើយក៏​គ្មាន​អ្នកសារព័ត៌មាន​ណាមួយ​ជាប់ពន្ធនាគារ​ក្នុងការ​ប្រប​ក​វិជ្ជាជីវៈ​នោះទេ​។​
​លោក ខៀវ កា​ញា​រិទ្ធី រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន មានប្រសាសន៍ថា យុ​ជន​នា​សម័យនេះ​មាន​សក្តានុពល​នៅក្នុង​វិស័យ​សារព័ត៌មាន​ដោយមាន​ការផ្លាស់ប្តូ​រងា​កមក​ប្រើ​បណ្តាញ​ហ្វេ​ស​បុក វ៉ា​ស់អាប់ ហ្វា​យ​ប៊ឺ ឡាញ ។​ល​។ ប្រើ​និង​បញ្ជូន​ព័ត៌មាន​លឿន​។ លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា នៅ​កម្ពុជា​ច្បាប់​ស្តីពី​របប​សារព័ត៌មាន គឺមាន​សារៈសំខាន់​ចំនួន​៣​រួមមាន​៖ គ្មាន​ការត្រួតពិនិត្យ​ជាមុន​ទេពី​រដ្ឋាភិបាល មុន​ការបោះពុម្ពផ្សាយ​និង​ផ្សាយ​។ ជនបរទេស​និង​ពលរដ្ឋ​កម្ពុជា មាន​សិទ្ធិ​បើក​សារព័ត៌​មានបាន​ដោយ​គ្មាន​ការទាមទារ​សញ្ញាប័ត្រ​។ ការបញ្ចេញមតិ​មិនអាច​ជាប់ពន្ធនាគារ​ទេ​។​តែ​ព្រំដែន​នៃ​ការបញ្ចេញមតិ និង​បរិហារកេរ្តិ៍ ស្តួចស្តើង​ណាស់​។​
​លោក ខៀវ កា​ញា​រិទ្ធី បញ្ជាក់ទៀតថា សេចក្តីព្រាងច្បាប់​ស្តីពី​”​សិទ្ធិ​ទទួលបាន​ព័ត៌មាន​”​ភាគី​ក្រសួង​ព័ត៌មាន និង​អង្គការ​ដៃគូ​បាន​ជួបពិភាក្សា​គ្នា​ចប់​ហើយ តែ​ត្រូវ​ពិភាក្សាគ្នា​បន្ថែមទៀត​ដើម្បី​ឲ្យ​សេចក្តីព្រាងច្បាប់​នោះ​មាន​លក្ខណៈ​ល្អ​មុននឹង​បញ្ជូនទៅ​គណៈរដ្ឋមន្ត្រី​ពិនិត្យ ហើយ​បញ្ជូន​ឲ្យ​សភា​ពិភាក្សា​អនុម័ត​បង្កើតជា​ច្បាប់​ស្តីពី​”​សិទ្ធិ​ទទួលបាន​ព័ត៌មាន​”​នៅពេល​ខាង​មុន​៕

13101273_1712862442285652_777347138_n13115845_1712862438952319_836321315_n13115489_1712862445618985_1685584753_n