លោក U Htin Kyaw នឹងបំពេញទស្សន កិច្ចលើកដំបូងនៅប្រទេសឡាវ
រ៉ង់ហ្គូន៖ប្រធានាធិបតីមីយ៉ាន់ម៉ាលោក U Htin Kyaw នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងក្នុងតំណែងរបស់លោកទៅកាន់ប្រទេសឡាវដែលជាប្រទេសក្បែរខាងរបស់ខ្លួន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានព័ត៌មានស៊ិនហួរ នៅថ្ងៃអង្គារ ទី០៣ ខែឧសភា ឆ្នាំ២០១៦នេះ។
ដំណើរទស្សនកិច្ចនេះនៅមិនទាន់បញ្ជាក់ពេលវេលាច្បាស់លាស់ តែត្រូវបានគេអះអាងថា នឹងប្រព្រឹត្តក្នុងពេលឆាប់ៗ ដែលលោក Htin Kyaw ដែលទើបបានឡើងកាន់តំណែងកាលពីថ្ងៃទី០១ ខែមេសា នោះនឹងដឹកនាំមន្ត្រីជាន់ខ្ពស់ទៅកាន់បណ្តាប្រទេសទាំង១០ដែលជាសមាជិកអាស៊ានជាមុនសិន ដោយក្នុងនោះលោកនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសឡាវ ជាប្រទេសក្បែរខាងរបស់ខ្លួនដំបូងគេ៕