គ្រោះថ្នាក់​ចរាចរណ៍ថ្ងៃទី​១៨ វិច្ឆិកា ស្លាប់​៥​នាក់ របួសធ្ងន់​ស្រាល​១៣​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 November, 2014 ក+ ក-

​ភ្នំពេញ​៖ គ្រោះថ្នាក់​ចរាចរ​ណ៏​ផ្លូវគោក ទូទាំងប្រទេស នៅ​ថ្ងៃទី​១៨ ខែ វិច្ឆិកា ឆ្នាំ​២០១៤​នេះ បណ្ដាល​ឲ្យ​មាន​អ្នកស្លាប់ ៥​នាក់ និង​រងរបួស ១៣​នាក់ ក្នុងនោះ​របួសស្រាល ៥​នាក់​។
យោងតាម​សេចក្ដីរាយការណ៍ ដែល​ចុះផ្សាយ​នៅលើ​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ទៀតថា ក្នុងចំណោម​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១១​លើក​ខាងលើ​នោះ ក្រៅពី​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស ក៏បាន​បង្ក​ឲ្យ​យានយន្ត​ខូចខាត​សរុប​ចំនួន ១១​គ្រឿង​ផងដែរ​។ ក្នុងនោះ​មាន​ម៉ូតូ ១០​គ្រឿង​, រថយន្ត​ធុន​តូច ១​គ្រឿង និង​ថ្មើរជើង ១​នាក់​។​

មូលហេតុ​ដែល​បង្ក​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​ល្មើស​ល្បឿន ៤​លើក​, ស្រវឹង ១​លើក​, មិន​ប្រកាន់​ស្តាំ ២​លើក​, មិន​គោរព​សិទ្ធ ១​លើក​, មនុស្ស​ដើរ​ឆ្លងផ្លូវ​៣​លើក​។​

សូមបញ្ជាក់​ផងដែរ​ថា ខេត្ត​ដែលមាន​គ្រោះថ្នាក់​និង​រងគ្រោះ​ច្រើន​មាន ខេត្តកណ្តាល ២​លើក ស្លាប់ ១​នាក់ របួស​៥​នាក់​។​ពោធិ៍សាត់ ២​លើក ស្លាប់ ១​នាក់ រងរបួស​៣​នាក់​។ កំពង់ឆ្នាំង ១​លើក ស្លាប់ ១​នាក់​។ បន្ទាយមានជ័យ ១​លើក ស្លាប់ ១​នាក់ និង​ខេត្ត​ត្បូងឃ្មុំ ១​លើក ស្លាប់ ១​នាក់ ៕

Untitled-1