​តុលាការ​របស់​ឥណ្ឌា​កំពុង​ប្រឈមមុខ​នឹង​ការខ្វះខាត​ចៅក្រម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 May, 2016 ក+ ក-

​ឥណ្ឌា​៖​ប្រធាន​តុលាការ​ឥណ្ឌា​លោក T S Thakur បានប្រកាសថា ស្ថាប័ន​តុលាការ​នៃ​ប្រទេស​ឥណ្ឌា កំពុងតែ​ប្រឈមមុខ​នឹង​ការខ្វះខាត​ចៅក្រម​ត្រូវបាន​ចៅក្រម​ដើម្បី​បញ្ចប់​រឿងក្ដី​ដែល​នៅ​សេសសល់​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Indian Express ចេញផ្សាយ​នៅ​ថ្ងៃទី​១០ ខែឧសភា នេះ​។ ការប្រកាស​នេះ​ធ្វើឡើង​ក្រោយ​ពេលដែល​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi បង្ហាញ​ពី​ក្ដីបារម្ភ​ចំពោះ​ចំណាត់ការ​របស់​តុលាការ​ថា​មាន​ភាពយឺតយ៉ាវ​។
​លោក T S Thakur ប្រធាន​តុលាការ​ឥណ្ឌា បាន​ចេញមុខ​ប្រកាសថា ស្ថាប័ន​តុលាការ​ត្រូវបាន​ចៅក្រម​បន្ថែម​ច្រើនជាង ៧​ម៉ឺន​នាក់ ដើម្បី​បញ្ចប់​រឿងក្ដី​ដែល​សល់​។ ស្ថាប័ន​តុលាការ​ឥណ្ឌា មិនបាន​ធ្វើការ​យឺតយ៉ាវ​នោះទេ ប៉ុន្តែ​បច្ចុប្បន្ន​គឺ​កង្វះ​ចៅក្រម​។ ប្រធាន​តុលាការ​រូបនេះ​បញ្ជាក់ថា ក្នុងពេលដែល​គណៈកម្មកា​រ​ច្បាប់​នៃ​ប្រទេស​ឥណ្ឌា កាលពី​ឆ្នាំ ១៩៨៧ បានស្នើ​ឱ្យមាន​ចៅក្រម ៤៤០០០​នាក់ ដើម្បី​ដោះស្រាយ​ពាក្យបណ្តឹង​ឱ្យមាន​ប្រសិទ្ធិភាព​នោះ បែរជា​សព្វថ្ងៃនេះ ឥណ្ឌា មាន​ចៅក្រម​តែ ១៨.០០០​នាក់​ប៉ុណ្ណោះ​។
​លោក T S Thakur បាន​ព្រមាន​ថា ការខ្វះខាត​ចៅក្រម គឺជា​សត្រូវ​ដ៏​គួរឱ្យ​ភ័យខ្លាច​នៅក្នុង​ប្រព័ន្ធយុត្តិធម៌​ដែល​ឥណ្ឌា​កំពុងតែ​ប្រឈមមុខ​។ រដ្ឋាភិបាល មិនអាច​បដិសេធ​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​ក្នុងការ​ដាក់ពាក្យ​បណ្តឹង​របស់​ប្រជាជន​បានឡើយ​៕

ts-thakur