មីយ៉ាន់ម៉ា និងរុស្ស៊ីព្រមព្រៀងសហការពង្រឹងវិស័យការពារជាតិ
មីយ៉ាន់ម៉ា៖យោងតាមសារព័ត៌មានស៊ិនហួរចេញផ្សាយថា សភានៃសហភាពមីយ៉ាន់ម៉ា បានចុះហត្ថលេខាព្រមព្រៀងឲ្យមានកិច្ចសហប្រតិបត្តិការ ផ្នែកយោធាជាមួយនឹងប្រទេសរុស្ស៊ី បន្ទាប់ពីជជែកវែកញែកគ្នាស្តីអំពី សេចក្តីព្រាងដែលរៀបចំ ឡើងដោយលោកប្រធានាធិបតីថ្មីប្រទេសនេះកាលពីបេលកន្លងទៅ។
នៅក្នុងកិច្ចសហប្រតិបត្តិការផ្នែកយោធាជាមួយប្រទេសរុស្ស៊ីនេះ សមាជិកសភាមីយ៉ាន់ម៉ារំពឹងថាយោធារបស់ខ្លួននឹងទទួលបានការអភិវឌ្ឍប្រកបដោយស្តង់ដារ, ភាពទំនើប, និងកម្លាំងប្រកបដោយប្រសិទ្ធភាព ដែលអាចឲ្យកងកម្លាំងយោធាប្រើប្រាស់យ៉ាងអង់អាចក្នុងការបម្រើវិស័យការពារជាតិ៕