អាមេរិក៖សារព័ត៌មាន The Wall Street Journal បានផ្សាយថា នាវាចម្បាំងមួយគ្រឿងរបស់សហរដ្ឋអាមេរិកត្រូវបានមន្ទីរបញ្ចកោណបញ្ជូនទៅកាន់សមុទ្រចិនខាងត្បូង គ្រាដែលទំនាក់ទំនងរវាងប្រទេសចិន និងអាមេរិក កំពុងមានភាពរកាំរកុះនៅលើឆាកអន្តរជាតិ។
ទោះជាយ៉ាងណាអាមេរិកបានអះអាងថា ការបញ្ជូននាវាចម្បាំងចូលទៅកាន់សមុទ្រចិនខាងត្បូងនេះ គឺជាសេរីភាពនៃការធ្វើនាវាចរណ៍របស់ខ្លួន ព្រោះសមុទ្រចិនខាងត្បូង ជាច្រកសមុទ្រអន្តរជាតិ។ ដោយឡែកភាគីចិនក៏បានប្រតិកម្មថា នាវាពិឃាដ ដែលបំពាក់មីស៊ីល ឈ្មោះថា USS William P Lawrence បានចូលក្នុងដែនទឹករបស់ចិនដោយខុសច្បាប់ និងនៅជិតកោះសិប្បនិម្មិត ដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលចិន។
គួរបញ្ជាក់ថា នេះជាលើកទី៣ហើយ នៅក្នុងរយៈពេលជិតមួយឆ្នាំ ដែលអាមេរិកបញ្ជូននាវាចម្បាំង ទៅកាន់សមុទ្រចិនខាងត្បូង ដែលជាកោះសិប្បនិម្មិត និងសាងសងឡើងដោយចិន៕