ប្រេស៊ីល៖ប្រធានាធិបតីប្រេស៊ីល លោកស្រី Dilma Rousseff ត្រូវបានព្រឹទ្ធសភាប្រេស៊ីល បោះឆ្នោតដកហូតតំណែងជាប្រធានាធិបតីកាលពីម្សិលមិញដោយលទ្ធផលនៃការបោះឆ្នោតគឺ ៥៥-២២ សំឡេង ដោយត្រូវបញ្ឈរជើង៦ខែ។ នេះបើយោងតាមរបស់សារព័ត៌មាន BBC។
ក្រោយពីចំណាយពេលអស់ ២០ម៉ោង ព្រឹទ្ធសភាប្រេស៊ីល បានសម្រេចដកហូតតំណែងលោកស្រី Rousseff ពីប្រធានាធិបតី ចំនួន ៦ខែ (១៨០ថ្ងៃ) ចាប់ពីថ្ងៃទី០៥ ខែសីហា ដើម្បីធ្វើការស៊ើបអង្កេតករណីពុករលួយបន្តទៀត ទៅលើបណ្ដឹងចោទប្រកាន់ជាច្រើន ដែលទាក់ទងនឹងរូបលោកស្រី កាលពីឆ្នាំ២០១៤ នៅក្នុងពេលឃោសនាបោះឆ្នោត។
ប្រភពបញ្ជាក់ថា អំឡុងពេលបញ្ឈរជើងលោកស្រី Dilma Rousseff នេះផងដែរ ព្រឹទ្ធសភាប្រេស៊ីល បានតែងតាំងលោក Michel Temer បច្ចុប្បន្នជាអនុប្រធានាធិបតី ឲ្យឡើងកាន់តំណែងជាប្រធានាធិបតីប្រេស៊ីលបណ្ដោះអាសន្ន។
គួរបញ្ជាក់ផងដែរថា លោកស្រី Rousseff ត្រូវបានគេចោទប្រកាន់ថាបានចុះហត្ថលេខាលើឯកសារពាក់ព័ន្ធនឹង ការប្រើប្រាស់ថវិកាជាតិ ដោយគ្មានការ ពិនិត្យនិងទទួលស្គាល់ជាក់លាក់ ហើយក៏មានទាំងការ ពន្យាពេលបង់ថវិកាទៅកាន់ធនាគាររដ្ឋថែមទៀត។ បន្ថែមពីនេះលោកស្រី ក៏ត្រូវបានគេចោទ ប្រកាន់រឿង ភាពមិនច្បាស់លាស់នៃការគ្រប់គ្រង់ហិរញ្ញវត្ថុរបស់រដ្ឋាភិបាលផងដែរ៕