អាមេរិក​ប្រកាស​ដក​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​ប្រទេស​មី​យ៉ាន់​ម៉ា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 May, 2016 ក+ ក-

​អាមេរិក​៖​អនុរដ្ឋមន្ត្រី​រតនាគា​រ​ជាតិ​អាមេរិក​លោក Adam Szubin បាន​ថ្លែងថា សហរដ្ឋអាមេរិក​នឹង​លើកលែង​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ស៊ីវិល​មួយ​របស់​លោកស្រី អ៊ុង សាន​ស៊ូ​ជី​។ នេះ​បើ​យោងតាម​សារព័ត៌មាន Channel News Asia​នៅមុននេះ​បន្តិច​។​
​លោក Szubin បន្តថា ការផ្លាស់ប្ដូរ​អំណាច​ទៅ​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល​ដែល​ដឹកនាំ​ដោយ​លោកស្រី អ៊ុង សាន​ស៊ូ​ជី និង​គណបក្ស​របស់លោក​ស្រី​កាលពី​ឆ្នាំមុន​នោះ​គឺជា​ចំណុច​របត់​ប្រវត្តិសាស្ត្រ​។ លោក​បញ្ជាក់ថា បច្ចុប្បន្ននេះ​អាមេរិក​ក៏បាន​បង្ហាញ​នូវ​ការគាំទ្រ​យ៉ាងខ្លាំង​ដល់​ដំណើរ​រីកចម្រើន​ខាង​នយោបាយ និង​សេដ្ឋកិច្ច​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​ផងដែរ​។​
​គួរ​បញ្ជាក់ថា សេចក្ដីសម្រេច​នេះ​ក៏បាន​លុបចោល​ទណ្ឌកម្ម​ទៅលើ​ធនាគារ​បី ដែល​បើកផ្លូវ​ឲ្យ​ពលរដ្ឋ​អាមេរិក​អាចធ្វើ​ពាណិជ្ជកម្ម​តាម​ធនាគារ​ណាមួយ​នៅក្នុង​ប្រទេស​នេះ​៕

20160518-vod-udom-g-US-eases-sanctions-on-Myanmar-citing-democratic-progress