ហាណូយ៖តាមសារព័ត៌មានចិនស៊ិនហួរបានផ្សាយថា ក្រុមអ្នកជំនាញវៀតណាមបានបាញ់បង្ហោះផ្កាយរណបដែលផលិតឡើងដោយក្រុមវិស្វករវៀតណាមសុទ្ធសាធជាលើកដំបូងនៅទីក្រុង Alice Springs ប្រទេសអូស្ត្រាលីប្រកកដោយជោគជ័យយ៉ាងធំធេង។
ផ្កាយរណបដំបូងរបស់វៀតណាមបានហោះឡើងទៅកាន់រយៈកម្ពស់ ២៥ គីឡូម៉ែត្រ ដែលវានឹងដើរតួនាទីជា ផ្កាយរណបគាំទ្រប្រព័ន្ធទូរគមនាគមន៍។ លោកបណ្ឌិត Vu Quoc Huy នៃសកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមបានថ្លែងដូច្នេះថា វាជាលើកដំបូង ហើយដែលវៀតណាមមានវត្ថុអវកាសដែលអាចហោះ ក្នុងរយៈកម្ពស់ ២៥គីឡូម៉ែត្រ។ វាគឺជាជោគជ័យធំធេងណាស់សម្រាប់ឧស្សាកម្មផ្នែកទីអវកាសរបស់វៀតណាម។ ជាមួយគ្នានោះលោកបណ្ឌិតបានលើកឡើងថា នេះគឺជាជំហានឆ្ពោះទៅមុខដ៏ធំធេងសម្រាប់ការឈានជើងប្រឡូកក្នុងវិស័យឧស្សាហកម្មផ្នែកអវកាសរបស់ប្រទេសអាស៊ានមួយនេះ៕