មន្ទីរ​ធម្មការ និង​សាសនា ខេត្តមណ្ឌល គិរី ប្រារព្ធ​ពិធីបុណ្យ​ពិសាខបូជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 May, 2016 ក+ ក-

 

​លោក ភី ធូ​

​មណ្ឌលគិរី​៖ លោក ស្វាយ សំ​អ៊ាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី បាន​មានប្រសាសន៍ថា បុណ្យ​វិសាខបូជា គឺជា​បុណ្យ​យ៉ាង​ធំ​ក្រៃលែង សម្រាប់​ជាតិ​យើង ចំពោះ​អ្នក​កាន់​ព្រះពុទ្ធសាសនា ហើយ​នៅតាម​ប្រទេសមួយ​ចំនួន​លើ​សកលលោក​ដូចជាៈ​ប្រទេស​ស្រី​ល័​ង្កា ឥណ្ឌា នេ​ប៉ាល ថៃ និង​ប្រទេស​ឡាវ​ជាដើម ថ្នាក់ដឹកនាំ តែងតែ​នាំ​ប្រជាពលរដ្ឋ ដែលជា​អ្នក​កាន់​ព្រះពុទ្ធសាសនា ចូលរួម​ក្នុង​បុណ្យ​វិសាខបូជា ដូចគ្នានេះដែរ​។​

​លោក​អភិបាលខេត្ត​បាន​ថ្លៃ​ង​ដូច្នេះ នៅក្នុង​ពិធីបុណ្យ​វិសាខបូជា នា​ព្រឹក​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៦​នេះ នៅ​រង្វង់​មូល​គោព្រៃ ស្ថិតនៅក្នុង​ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី ដែលមាន​ការចូលរួម​ពី​អាជ្ញាធរខេត្ត ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ប្រមាន ២៣០០​នាក់​។​

​មានប្រសាសន៍​នាឱកាស​នោះ លោក​អភិបាល​បាន​លើកឡើងថា ៖​ពិធីបុណ្យ​នេះ​កន្លងមក នៅក្នុង​ខេត្ត​មណ្ឌល​គី​រី ឃើញ​មានតែ​ព្រះសង្ឃ​ចាស់ព្រឹទ្ធាចារ្យ និង​ពុទ្ធ​បរិ​ស​ទ្ធ័ តែងតែ​ធ្វើ​នៅតាម​វត្ត​អារាម និង​មានការ​ចូលរួម​តិចតួច​ណាស់ ដោយ​យុវជន និង​ពុទ្ធ​បរិ​ស​ទ្ធ័​មួយចំនួន​តូច ហាក់បីដូចជា​ព្រងើយកន្តើយ​មិន​យល់ច្បាស់​អំពី​ខ្លឹមសារ​សំខាន់ នៃ​ពិធីបុណ្យ​នេះឡើយ ហើយ​មិន​ចាប់អារម្មណ៍​ថា ថ្ងៃ​១៥​កើត ខែ​ពិសាខ គឺជា​ថ្ងៃបុណ្យ​វិសាខបូជា ជា​អ្វី​នោះ​ផង​ទេ​។​

​លោក​អភិបាលខេត្ត​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស មេត្តា​ចូលរួម​គោរព​ប្រតិប្បត្តិ និង​លើកស្ទួយ​នូវ​វិស័យ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ អោយ​កាន់តែ​រុងរឿង​ឡើង សមជា​សាសនា ដែល​ពិភពលោក​គេ​ស្ងប់​ស្ងែ​ង និង​គោរពបូជា ។​

​លោក​អភិបាលខេត្ត​ក៏បាន​ថ្លែង កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ​ព្រះសង្ឃ មន្ទីរ​ធម្មការ និង​សាសនា​ខេត្តមណ្ឌលគិរី ដែល​បាន​សហការ​រៀបចំ​ពិធីបុណ្យ​វិសាខបូជា សម្រាប់ ព​.​ស​២៥៦០ នេះ​ឡើង​ប្រកបដោយ​អធិក​អ​ធ័​ម គួរ​ជាទី​មោទនភាព និង​ជ្រះថ្លា​នៅក្នុង​ព្រះពុទ្ធសាសនា ។​

​នៅក្នុង​ពិធីបុណ្យ​នេះដែរ​ថ្នាក់ដឹកនាំ​ខេត្ត ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ព្រមទាំង​ប្រជាពលរដ្ឋ បានធ្វើការ​ដង្ហែ​ចំនួន​មួយ​ជុំ និង​រាប់​បាត​ដល់​ព្រះសង្ឃ​ចំនួន​៨៤​អង្គ ជា​កិច្ចបញ្ចប់​កម្មវិធី​៕

១១២១១៣១១៤១១៥