ពលរដ្ឋ​ជប៉ុន​តវ៉ា​ប្រឆាំង​វត្តមាន​លោក អូ​បា​ម៉ា នៅ​ក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 May, 2016 ក+ ក-

​ជប៉ុន​៖​ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីន​ហ្សូ អា​បេ មកកាន់​ទីក្រុង​ហ៊ូ​រ៉ូ​ស៊ី​ម៉ា ត្រូវបាន​ប្រជាពលរដ្ឋ​ជប៉ុន​រាប់សិប​នាក់​នាំគ្នា​ម្តែ​ង​ការតវ៉ា ប្រឆាំង​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ស៊ិន​ហួ​ផ្សាយ​មុននេះ​។​
​ប្រភព​ដដែល​បញ្ជាក់ថា ការផ្ទុះ​ការតវ៉ា​នេះ​ធ្វើឡើង​បន្ទាប់ពី​ពួកគេ​បានដឹង ច្បាស់​ថា​មេដឹកនាំ​ពិភពលោក​នេះ នឹងមិន​ព្រម​សូមទោស​ជប៉ុន​រឿង​ទម្លាក់​គ្រាប់បែកបរមាណូ នោះឡើយ​។ ការតវ៉ា​ខាងលើនេះ បាន​កើតឡើង​តាំងពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​មកម្ល៉េះ ដោយបាន​អូសបន្លាយ​ម​ក ដល់​ថ្ងៃ​សុក្រ​នេះ​។ ក្រៅពី​ការទាមទារ​ឲ្យ​លោក អូ​បា​ម៉ា សូមទោស ពួកគេ​នៅ​អំពាវនាវ​ឲ្យ​សហរដ្ឋអាមេរិក ដក​មូលដ្ឋានទ័ព​ទាំងអស់​ចេញពី​ខេត្ត អូ​គី​ណា​វ៉ា ព្រោះ​ពួកគេ​ចាត់ទុកថា​យោធា​និង​សព្វាវុធ​ទាំងនោះ​ជា លេស​ដែល​អាច​បង្ក​សង្គ្រាម​មួយទៀត​នៅ​ថ្ងៃ​អនាគត​៕

japan-a-bomb-survivors-protest-nuclear-power-reuters-640x480