វៀតណាមគ្រោងទិញយន្តហោះ ឈ្លប យកការណ៍របស់អាមេរិក៤គ្រឿង
បរទេស៖សារព័ត៌មាន Reuters បានរាយការណ៍ថា រដ្ឋាភិបាលក្រុងហូជីមិញនឹងស្នើសុំតម្លៃ និងទិន្នន័យផ្លូវការ នៃយន្តហោះចម្បាំងចាស់ៗ P-3 របស់អាមេរិកចំនួន៤គ្រឿង នៅក្នុងរយៈពេលពីរបីខែខាងមុខនេះដើម្បីទប់ទល់នឹងការបង្កើនឥទ្ធិពលយោធារបស់ចិន។
យោងតាមក្រុមមន្ត្រីក្រុមហ៊ុន Lockheed បានឲ្យដឹងថា ការសម្រេចលើកលែងទណ្ឌកម្មទាំងស្រុងរបស់អាមេរិកទៅលើការលក់អាវុធឲ្យប្រទេសវៀតណាមកាលពីខែឧសភាកន្លងមកនេះ បានបើកផ្លូវឲ្យមានការលក់យន្តហោះចម្បាំងនោះ ប៉ុន្តែ កិច្ចព្រមព្រៀងណាមួយ នឹងត្រូវស្ថិតក្រោមការត្រួតពិនិត្យដោយហ្មត់ចត់ពីសំណាក់រដ្ឋាភិបាលអាមេរិក។ មន្ត្រីជាន់ខ្ពស់រូបនោះបញ្ជាក់ថា កិច្ចព្រមព្រៀងនៃការលក់យន្តហោះទាំងនេះ អាចមានតម្លៃពី៨០ទៅ៩០លានដុល្លារសម្រាប់យន្តហោះ P-3 មួយគ្រឿង៕