វៀតណាម​គ្រោង​​សង់​ទំនប់​ការពារ​ទឹក ជំនន់​ចូលក្រុង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 June, 2016 ក+ ក-

​ហូជីមិញ​៖​រដ្ឋាភិបាល​វៀតណាម​គ្រោង​ចំណាយ​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ដើម្បី​សាងសង់​ទំនប់​ការពារ​ទឹកជំនន់ ទ្វារ​ទឹក និង​បំពង់​បង្ហូរទឹក ប្រមាណ ៤៤១,១​លាន​ដុល្លារ​អាមេរិក ដោយ​ចាប់ផ្ដើម​នៅ​ចុងខែ​នេះ​។​
​បើតាម​មន្ត្រី​ក្រុមហ៊ុន Trung Nam Group ដែល​ចុះ​កុងត្រា​សាងសង់​ទំនប់​នេះ​បាន​បញ្ជាក់ថា ទំនប់​មាន​ទ្វារ​ទឹក​ចំនួន​៦ ប្រវែង​ពី ៤០​ទៅ​១៦០​ម៉ែត្រ និង​ជញ្ជាំង​ថ្ម​អម​មាត់ទន្លេ​ប្រវែង ៧,៨​គីឡូម៉ែត្រ ដែល​នឹងត្រូវ​សង់​តាម​ដង​ទន្លេ Saigon ក្នុង​ក្រុង​។ លោក​បន្ថែម​គម្រោង នេះ​មាន​ស្ថានីយ​បូមទឹក​ចំនួន ៣​កន្លែង អាច​បូម​ទឹកបាន​ពី ១២ ទៅ​៤៨​ម៉ែត្រ​គីប​ក្នុង​មួយ​វិនាទី និង​បំពង់​បង្ហូរទឹក​ចូល​ទន្លេ​ចំនួន ២៥​ទៀត ដោយ​គ្រោង​ចំណាយពេល​សាងសង់​រយៈពេល​៣​ឆ្នាំ​។​
បើតាម​មន្ត្រីជាន់ខ្ពស់​វៀតណាម​បាន​បញ្ជាក់ថា គម្រោង​នេះ​រំពឹងថា​នឹង​ជួយ​គ្រប់គ្រង​ទឹកជំនន់ និង​ផលប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ​ទៅលើ​ប្រជាជន​រស់នៅក្នុង​ក្រុង​ជាង ៦,៥​លាន​នាក់ លើ​ផ្ទៃដី ៥៧០​គីឡូម៉ែត្រ​ការ៉េ​៕

3a23j1