ខ្មាន់កាំភ្លើងបាញ់រះក្នុងភោជនីយដ្ឋានមួយក្នុងប្រទេសអ៊ីស្រាអ៊ែលស្លាប់មនុស្ស៤នាក់
អ៊ីស្រាអ៊ែល៖មនុស្សយ៉ាងហោចណាស់៤នាក់បានស្លាប់បាត់បងជីវិត និងរបួសជាច្រើននាក់ទៀត បន្ទាប់ពីជនសង្ស័យ បានបើការវាយប្រហារដោយកាំភ្លើង នៅក្នុងភោជនីយដ្ឋានមួយកន្លែងនៅកណ្ដាលទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល។ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅមុននេះបន្តិច។
បន្ទាប់ពីហេតុការណ៍នេះកើតឡើងអំឡុងពេលដែលមានមនុស្សជាច្រើនកំពុងតែទទួលទានអាហារពេលល្ងាច។ ទោះជាយ៉ាងណាប៉ូលិសបានឃាត់ខ្លួនជនសង្ស័យ២នាក់ត្រូវបានគេស្គាល់ឈ្មោះថា Khaled Makhamra វ័យ ២២ឆ្នាំ និង Muhammad Makhamr វ័យ ២១ ដែលជាជនជាតិប៉ាឡេស្ទីន និងជាបងប្អូនជីដូនមួយនឹងគ្នា៕