ហ្វីលីពីន៖ក្រុមឈ្មួញគ្រឿងញៀនបាននិងកំពុងរៀបគម្រោងធ្វើឃាតប្រធានាធិបតីថ្មីរបស់ប្រទេសហ្វីលីពីន លោក Rodrigo Duterte ដោយចំណាយប្រាក់១លានដុល្លារ។ នេះបើតាមលើកឡើងរបស់អគ្គស្នងការនគរបាលជាតិហ្វីលីពីន Ronald dela Rosa ។
ការប្រការគម្រោងខាងលើត្រូវបានគេដឹងថា ជាការឆ្លើយតបទៅនឹងចំណាត់ការដ៏កក្រើករបស់លោក Duterte ចំពោះបទល្មើសគ្រឿងញៀនញៀនត្រឹមរយៈពេល ៦ខែនៃអាណត្តិរបស់លោកប្រធានាធិបតីរូបនេះ។
សារព័ត៌មាន Kea Times បានផ្សាយថា ស្ដេចគ្រឿងញៀនបានផ្ដល់ប្រាក់ ១លានដុល្លារ ចំពោះការសម្លាប់ប្រធានាធិបតីថ្មីរបស់ប្រទេសហ្វីលីពីននេះ។ ទឹកប្រាក់នេះបានកើនឡើងខ្លាំង បើធៀបនឹងការជះលុយដំបូងត្រឹម ២១៤០០០ដុល្លារ ព្រោះមិនអាចរកបានជនដៃដល់។ ទន្ទឹមនោះសារព័ត៌មានដដែលបានបញ្ជាក់ថា គម្រោងនេះគឺជាការផ្ដួចផ្ដើមគំនិតដោយមេគ្រឿងញៀននៅក្នុងពន្ធនាគារ Bilibid ។
គួរបញ្ជាក់ថា លោក Rodrigo Duterte បានឡើងកាន់តំណែងប្រធានាធិបតីហ្វីលីពីនជាផ្លូវការ កាលពីថ្ងៃទី៣០ ខែមិថុនា ដោយមានរហស្សនាមថា “The Punisher” ។ ប្រធានាធិបតីរូបនេះ បានប្ដេជ្ញាថានឹងបំបាត់រាល់បទល្មើសឧក្រិដ្ឋគ្រឿងញៀនត្រឹមរយៈពេល ៦ខែនៃអាណត្តិរបស់លោក៕