ជប៉ុន៖យោងតាមសារព័ត៌មាន Channel News Asia បានផ្សាយថា អភិបាលទីក្រុងតូក្យូលោក Yoichi Masuzoe បានដាក់លិខិតសុំលាលែងពីតំណែងបន្ទាប់ពីមានការរិះគន់ថា លោកចំណាយប្រាក់ខ្ជះខ្ជាយទៅលើរឿងផ្ទាល់ខ្លួន។
សារព័ត៌មានដដែលបន្តថា លោក Yoichi Masuzoe បានដាក់ពាក្យស្នើនេះនៅព្រឹកថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០១៦នេះ ក្រោមផ្ទុះរឿងអាស្រូវខាងលើនេះ ព្រមទាំងការបោះឆ្នោតដកទំនុកចិត្តក្នុងសភាថ្នាក់តំបន់ថែមទៀត។ ទន្ទឹមនោះអភិបាលក្រុងវ័យ ៦៧ឆ្នាំរូបនេះនេះក៏បានជំរុញឲ្យមន្ត្រីក្រោមឱវាទមួយចំនួនទៀត ដាក់ពាក្យលាលែងដូចរូប លោកផងដែរ។
គួរបញ្ជាក់ថា ការផ្ទុះពាក្យរិះគន់លោក បានកក្រើកឡើងតាំងពីខែមេសា មកម្ល៉េះ ដោយក្នុងរួមមាន ការចោទលោកថា បានប្រើប្រាស់រថយន្តរដ្ឋ ជិះទៅលេងកម្សាន្តបែបផ្ទាល់ខ្លួន នៅថ្ងៃចុងសប្តាហ៍នាជាយទីក្រុងតូក្យូ៕