អាកាសចរណ៍អេហ្ស៊ីបនឹងផ្តល់សំណង២៥,០០០ដុល្លារសម្រាប់គ្រួសារជនរងគ្រោះម្នាក់ៗ
គែរ៖យោងតាមសារព័ត៌មាន BBC ផ្សាយថា ក្រុមហ៊ុនអាកាសចរណ៍ជាតិអេហ្ស៊ីប EgyptAir បានសម្រេចកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនធានារ៉ាប់រងរួចហើយ ក្នុងការផ្តល់ប្រាក់សំណងបណ្តោះអាសន្ន ចំនួន២៥,០០០ដុល្លារអាមេរិក ដល់ក្រុមគ្រួសារជនរងគ្រោះម្នាក់ៗ។
គួរបញ្ជាក់ថា ជើងហោះហើរ EgyptAir Flight MS804 បានធ្លាក់ទៅក្នុងសមុទ្រមេឌីទែរ៉ាណេ អំឡុងពេលធ្វើដំណើរពីទីក្រុងប៉ារីស ទៅប្រទេសអេហ្សីប កាលពីថ្ងៃទី១៩ ខែឧសភា បានបណ្តាលឲ្យមនុស្ស ៦៦នាក់ នៅលើនោះស្លាប់ទាំងអស់។
ជាមួយគ្នានោះប្រអប់ខ្មៅទាំងពីរត្រូវបានរកឃើញ ហើយក្រុមជំនាញបាននិងកំពុងទាញយកទិន្នន័យពីពួកវា ដើម្បីស្វែងយល់ពីមូលហេតុធ្លាក់៕