ស្ត្រី​មេម៉ាយ​និង​កូនស្រី ត្រូវ​បងប្អូន​ខាង​ប្តី​បណ្តេញ​ចេញពីផ្ទះក្រោយពី​ប្តី​ស្លាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 November, 2014 ក+ ក-

ភ្នំពេញ​៖ ស្ត្រី​មេម៉ាយ​ និង​កូនស្រី​តូច​ម្នាក់ត្រូវ បានបងប្អូន​ខាង​ប្តី​បណ្តេញ​ចេញពីផ្ទះបន្ទាប់ ពី​ប្តី​របស់​នាង​ទទួលមរណភាពកាលពី​ពេលថ្មី ៗកន្លងមកនេះ​។​ករណីនេះ ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន​ដឹកនាំ​ដោយ​លោក ណុប ផា អភិបាលរងខណ្ឌ​ច្បារអំពៅ ចុះ​សម្របសម្រួល​បើក​សោ​ទ្វារផ្ទះ​ឱ្យ​ស្ត្រី​រូបនេះ និង​កូនស្រី បាន​ចូល​ស្នាក់នៅ​វិញ កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៤​។​

សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ ឈ្មោះ កុយ កឹម​ទ្បេ​ង អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កោះនរា សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ បាន​ស្រ​ទ្បា​ញ់​គ្នា​ជាមួយ​បុរស​ឈ្មោះ ស៊ុំ សុ​ផៃ តាំងពី​ឆ្នាំ​២០០៧​មកម្ល៉េះ ដោយមាន​លិខិតបញ្ជាក់​ដឹងឮ​ពី​ភូមិ​-​សង្កាត់​ត្រឹមត្រូវ ប៉ុន្តែ​មិនបាន​ចុះ​សំបុត្រអាពាហ៍ពិពាហ៍​ជាមួយគ្នា​ទ្បើ​យ​។​ក្នុងការ រស់នៅ​ជាមួយគ្នា​នោះ ប្តី​ប្រពន្ធ​មួយគូរ​នេះ បង្កើតបាន​កូនស្រី​ម្នាក់​ឈ្មោះ ផៃ សុចិ​ន្តា ដែល​មកដល់ពេលនេះ មាន​អាយុ​៦​ឆ្នាំ ហើយ​រស់នៅក្នុង​លំនៅឋាន​មួយកន្លែង ក្នុង​ដី​ទ្បូ​ត៍របស់​ខាង​ប្តី​។ លុះ​មកដល់​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៤ កន្លងមកនេះ បុរស​ឈ្មោះ ស៊ុំ សុ​ផៃ ជា​ប្តី​បានទទួល​មរណភាព ហើយ​ក្រោយមក​ស្រាប់តែ​បងប្អូន​បង្កើត​របស់​ឈ្មោះ ស៊ុំ សុ​ផៃ (​ជា​ប្តី​) នាំគ្នា​ប្តឹងទៅ​អាជ្ញាធរ និង​បណ្តេញ​នាង កុយ កឹម​ទ្បេ​ង និង​កូនស្រី​ម្នាក់​ឱ្យ​ចេញពីផ្ទះ ដោយ​សំអាង​ទៅលើ​ប័ណ្ណ​សុំ​កាន់កាប់​ដី ដែល​សព​ឈ្មោះ ស៊ុំ សុ​ផៃ និង​នាង កុយ កឹម​ទ្បេ​ង ស្នាក់នៅ​ជុំគ្នា​កន្លងមក​នោះ ជា​កម្មសិទ្ធិ​ឪពុក​របស់​ឈ្មោះ ស៊ុំ សុ​ផៃ​។​

ករណី​រឿងរ៉ាវ​ខាងលើនេះ ស្ត្រី​ឈ្មោះ កុយ កឹម​ទ្បេ​ង បាន​ប្តឹង​ទាមទារ​សុំ​រស់នៅ​លើផ្ទះ ដែល​ធ្លាប់​រស់នៅ​ជាមួយ​ប្តី​នោះ តាំងពី​ក្រោយពេល​ប្តី​គាត់​ស្លាប់​មកម្ល៉េះ ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​មិន​សម្របសម្រួល​ឱ្យ​ទ្បើ​យ ដោយ​សំអាងថា ប្លង់ដី​ខាងលើនេះ មិនមែនជា​កម្មសិទ្ធិរ​បស់​នាង​។ មិនតែប៉ុណ្ណោះ អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ ចាក់សោ​ទ្វារផ្ទះ​មិនឱ្យ​នាង កុយ កឹម​ទ្បេ​ង និង​កូនស្រី បាន​ចូល​នៅក្នុង​លំនៅឋាន​ខាងលើ​ទ្បើ​យ តែដោយសារ​នាង​បាន​ពឹងពាក់​លោក​មេធាវី អ៊ូ វុ​ធ ឱ្យជួយ​សម្របសម្រួល​ប​ញ្ហា​នេះ ទើប​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ខាង​អាជ្ញាធរ​មូលដ្ឋាន​បាន​ទៅ​បើកទ្វារ​ឱ្យ​នាង​ចេញចូល​ក្នុង​លំនៅឋាន ទាំង​ការភ័យខ្លាច​សាច់ញាតិ​ខាង​ប្តី និង​កូន​ប្រពន្ធដើម​។​

​យោងតាម​ច្បាប់​ទាយាទ បាន​ឲ្យ​ដឹងថា កុមារី​ឈ្មោះ ផៃ សុចិ​ន្តា និង​ស្ត្រី​ឈ្មោះ កុយ កឹម​ឡង ត្រូវតែមាន​ចំណែក​ទទួលបាន​កេរ្តិ៍មរតក ពី​សព​ឈ្មោះ ស៊ុំ សុ​ផៃ​។ ប៉ុន្តែ​ករណីនេះ ​គេមិនទាន់ដឹងថា អាជ្ញាធរ​មូលដ្ឋាន និង​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រើឆន្ទានុសិទ្ធិក្នុងការវិនិច្ឆ័យ​លើសំណុំ​រឿង​រដ្ឋប្បវេណី​មួយនេះ ជូន​ក្មេងស្រី​ និង​ស្ត្រី​មេម៉ាយ​ក្រោយពីប្តីស្លាប់បាន​សមស្រប​ក្នុង​កម្រិតណា​នោះទេ ៕​ fpm/

Untitled-1

 

Untitled-1