ជំងឺគ្រុនឈាម​កំពុង​ផ្ទុះឡើង​នៅ​ទូទាំង​ខេត្តមណ្ឌលគិរី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 July, 2016 ក+ ក-

​ម​ណ្ឌ​គិរី​៖​ក្នុង​រយៈពេល​តែមួយ​ខែ​នៅ​ដើមរដូវ​វស្សា​ឆ្នាំនេះ គ្រប់​ស្រុក​នៅក្នុង​ខេត្តមណ្ឌលគិរី​បានទទួល​ស​ម្ពា​ព​យ៉ាង​ធ្ងន់​ពី​មេ​រ៉ោ​គ គ្រុនឈាម​ដ៏​កាច​សាហាវ​មួយ​នេះ​។​
​លោក សៀ សុខ​មៀន ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​03​ខែកក្កដា ឆ្នាំ​២០១៦​នេះ​ថា ជំងឺគ្រុនឈាម​ពិតជា​បាន និង​កំពុង​កើតមាន​មកលើ​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ស្ទើ​គ្រប់​ស្រុក​ទូទាំង​ខេត្ត​ពិតប្រាកដ​មែន​ជំងឺគ្រុនឈាម​ឆ្នាំនេះ វា​ហាក់បី​មានការ​ផ្ទុះឡើង​យ៉ាងច្រើន​ករណី​មែនទែន ខុសគ្នា​ពី​បណ្តា​ឆ្នាំមុនៗ តែ​ទោះបី​ជំងឺ​នេះ​កំពុង​ផ្ទុះឡើង ច្រើន​ករណី​យ៉ាងណាក៏ដោយ ប៉ុន្តែ​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស ពុំទាន់​មាន​ច្រើន​ករណី​នៅឡើយ​ទេ ពោល​មានតែ​ក្មេងប្រុស​ម្នាក់ បាន​ស្លាប់​ប៉ុណ្ណោះ នៅ​ស្រុក​ពេ​ជ្រា​ដា តែ​ពេលនេះ អត្រា​ថមថយ​ចុះ ។​
​លោក​បន្ដថា បញ្ហា​ដែលមាន​ផ្ទុះឡើង​នូវ​ជំងឺ​នេះ ច្រើន​អាច​កើតឡើង​ដោយសារ​បម្រែបម្រួល​អាកាសធាតុ និង​មកពី​ការចំលង​មកពី​មូស​ខ្លាខាំ​។ លោក​ក៏បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​បង្កើន​ការយល់ដឹង​ឲ្យ​បាន​ខ្ពស់បំផុត អំពី​វិធី​ការពារ​កុំ​ឲ្យ​កើតមាន​ជំងឺ​ទាំងនេះ ដូចជា ត្រូវធ្វើ​អនាម័យ​ខ្លួន កាប់ឆ្ការ​ព្រៃ​ជុំវិញ​ផ្ទះសម្បែង លុបថ្លុក របស់​ដែល​ដក់​ទឹក​ដែលជា​ជំរក​សត្វ​មូស​បង្ក​ពង​។​
​លោក ប៊ុន សួរ ប្រធាន​មន្ទី​សុខាភិបាល​បាន​មានប្រសាសន៍ប្រាប់​ភ្ងា​ក់​ងារ​យើង​ដែរ​ថា ករណីនេះ​បានធ្វើអោយ​លោក​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំ​ព្រោះ​អី មេ​រ៉ោ​គ​មួយ​នេះ​បានធ្វើអោយ​ប្រជាជន​ស្ទើ​គ្រប់​ស្រុក ព្រួយបារម្ភ​ហ៍​ពី​សុ​វត្តិភាព​ខ្លួន​ខ្លាច​កើត​ចំ​លើ​គ្រួសារ​ខ្លួនៗ​។​
​លោក​បាន​បន្ត​ដែរ​ថា​សព្វថ្ងៃ​ខាង​មន្ត្រី​របស់លោក​ក៏​មិន​ព្រងើយកន្តើយ​ដែរ​គឺ​លោក​បានដាក់​បញ្ជា​អោយ​ចុះ​ដល់​មួល​ដ្ថា​ន​នាៗ​ក្នុង​ង​តំបន់​រងគ្រោះ​ដើម្បី​បាញ់ថ្នាំ​កា​ពារ​និង ពន្យល់​ដល់​ប្រជា​ពលរ​ដ្ធ​អោយ​ចេះ ប្រយ័ត្ន ប្រសិន​មាន​អាកា​រះ​មិន​ស្រួល​ប្រញាប់​មក​ពិ​នឹ​ត្យ​អោយទាន់ពេល​ផងដែរ​៕

13578671_1734656010106295_891600120_n13608101_1734655923439637_905774796_n