ភ្លៀង​ជាប់​គ្នា​៣​ថ្ងៃ​នៅ​ចិន​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​៥០​នាក់​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 July, 2016 ក+ ក-

ប៉េកាំង​៖​មនុស្ស​ចំនួន​៥០​នាក់​ស្លាប់ ហើយ​ចំនួន​១២​នាក់​ទៀត​កំពុង​បាត់​ខ្លួន​នៅឡើយ​ព្រមទាំង​បាន​បំផ្លាញ​ផ្ទះសម្បែង​រាប់ពាន់​កន្លែង​ផងដែរ​បន្ទាប់ពី​ភ្លៀង​ធ្លាក់​ខ្លាំង​រយៈពេល​៣​ថ្ងៃ​ជាប់​គ្នា​នៅ​ផ្នែក​មួយចំនួន​នៅ​ភាគខាងត្បូង និង​ខាងកើត​នៃ​ប្រទេស​ចិន​។ នេះ​បើ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​នៅ​ប្រទេស​ចិន​បាន​និយាយ​ពី​ម្សិលមិញ​។​
​យោងតាម​ទូរទស្សន៍​រដ្ឋ​ចិន​បាន​ផ្សាយ​ថា ពេលនេះ​ក្រុមកម្មករ​ជួយសង្គ្រោះ​កំពុង​ជួយ​ប្រជាពលរដ្ឋ​មូលដ្ឋាន និង​កំពុង​យក​បាវ​ដីខ្សាច់​ដាក់​ទប់ទឹក​ជំនន់​នៅក្នុង​ខេត្ត​អាន់​ហ៊ុយ (Anhui) ដែល​ស្ថិតនៅ​ភាគ​ខាងកើត​នៃ​ប្រទេស​ចិន​។​
​នាយកដ្ឋាន​កិច្ចការ​ជន​ស៊ីវិល​នៅ​ខេត្ត​អាន់​ហ៊ុយ​នៃ​ប្រទេស​ចិន​បាន​និយាយថា មនុស្ស​សរុប​ចំនួន​១៨​នាក់​បាន​ស្លាប់ ហើយ​ចំនួន​៤​នាក់​ទៀត​កំពុង​បាត់​ខ្លួន​នៅឡើយ​ដោយសារ​ការធ្លាក់​ភ្លៀង​ខ្លាំង​ចាប់តាំងពី​ថ្ងៃទី​១៨​ខែមិថុនា​មកម្ល៉េះ​៕

ee9f15a672d91324bd94261ea265f6b8_L