អារ៉ាប៊ីសាអូឌីត៖យ៉ាងហោចណាស់សន្តិសុខចំនួន៤នាក់បានស្លាប់ និង៥នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅជាប់នឹងរបងព្រះវិហារអ៊ីស្លាមដ៏ធំមួយឈ្មោះថា Medina របស់ព្រះរាជាណាចក្រ អារ៉ាប៊ី សាអូឌីត។ នេះបើយោងតាមសារព័ត៌មាន BBC។
មន្ត្រីប៉ូលិសនៅនឹងកន្លែងកើតហេតុបានឲ្យដឹងថា ជនសង្ស័យបានយកគ្រាប់បែកមកទម្លាក់នៅក្បែរ ព្រះវិហារ ដែលក្រុមសាសនិកអ៊ីស្លាមជាច្រើនកំពុងតែប្រារព្ធពិធី ក្នុងទីក្រុង Medina។ ទន្ទឹមនោះកាលពីថ្ងៃចន្ទម្សិលមិញនេះ ក៏មានទីក្រុងចំនួនពីរ ទៀតដែររបស់ប្រទេសមជ្ឈិមបូព៌ាមួយនេះផងដែរ បានទទួលរងការបំផ្ទុះគ្រាប់បែប ដែលសរុបក្នុងមួយថ្ងៃ គឺមានការបំផ្ទុះចំនួនបីដងឯណោះ ប៉ុន្តែប៉ូលិស អារ៉ាប៊ី សាអូឌីត នៅមិនទាន់បង្ហាញពី សញ្ញានៃជនឬក្រុមសង្ស័យ ដែលបានប្រព្រឹត្តទង្វើនេះឡើយ។
ទោះយ៉ាងណាក៏ដោយរហូតមកដល់ពេលនេះនៅមិនទានមានក្រុមណាចេញមុខអះអាងទទួលខុសត្រូវនៅឡើយទេ៕