រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​​អ៊ីរ៉ាក់​ប្រកាស​លាលែង​ពី​តំណែង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 July, 2016 ក+ ក-

​អ៊ីរ៉ាក់​៖​សារព័ត៌មាន AFP បានចេញ​ផ្សាយ​ថា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​អ៊ីរ៉ាក់ លោក Mohammed Ghabban បានប្រកាស​លាលែង​ពី​តំណែង​កាលពី​ម្សិលមិញ​។​
​ការប្រកាស​ចុះចេញ​តំណែង​ធ្វើឡើង​បន្ទាប់ពី​មាន​ករណី​វាយប្រហារ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ផ្សារ​មួយកន្លែង​ក្នុង​ទីក្រុង​បា​ដា​ដ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​២០០​នាក់ និង​របួស​រាប់រយ​នាក់ ដែលជា​ទង្វើ​របស់​ក្រុម ISIS​។
​លោក Ghabban បាន​បញ្ជាក់ថា លោក​បានដាក់​ពាក្យស្នើសុំ​ពាក្យ​តួនាទី ទៅកាន់​ការិយាល័យ​លោកនាយក​រដ្ឋមន្ត្រី Haider al-Abadi រួចរាល់​ហើយ ដោយ​រងចាំ​តែ​កា​រស​ម្រេ​ជា​ចុងក្រោយ​របស់លោក​នាយក​រដ្ឋមន្ត្រី​ប៉ុណ្ណោះ​។ នេះ​ជា​ភាព​ទទួលខុសត្រូវ​មួយ​ដែល​មន្ត្រី​គ្រប់រូប​គួរតែ​យក​គំរូ​តាម​។​
​គួរបញ្ជាក់ ថា នៅ​ថ្ងៃទី​០៣ ខែកក្កដា​កន្លងទៅនេះ មាន​ករណី​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ផ្សារ​មួយ​ដែលមាន​ចរាចរណ៍​ដ៏​មមាញឹក ស្រពពេល​ក្រុមគ្រួសារ​ម៉ូ​ស្លី​ម​ជាច្រើន​ពាន់​នាក់ បាន​ប្រមូល​ផ្តុំគ្នា​ដើរ​កម្សាន្ត និង​ទិញ​ទំនិញ​នៅ​ផ្សារ ខណៈដែល​បុណ្យ​រ៉ា​ម៉ា​ដាន់ នឹងត្រូវ​បញ្ចប់​នោះ ដោយបាន​សម្លាប់​មនុស្ស ២១៥​នាក់ និង​របួស​ជាច្រើន​នាក់​៕

1414329307010