បំផ្ទុះគ្រាប់បែកនៅភាគខាងត្បូងថៃបណ្តាលឲ្យប៉ូលិស២នាក់រងរបួស
ថៃ៖យ៉ាងហោចណាស់ប៉ូលិសថៃបានរងរបួសបន្ទាប់ហេតុការណ៍បំផ្ទុះគ្រាប់បែកដែលបង្កប់ក្នុងរថយន្ត នៅប៉ុស្តិ៍ត្រួតពិនិត្យធំមួយនៅស្រុក Nong Chik ខេត្ត Patini ភាគខាងត្បូងប្រទេសថៃកាលពីម្សិលមិញ ។
វរសេនីយ៍ទោ Sompong Rongyang បាននិយាយថា នេះជាការវាយប្រហារចុងក្រោយបំផុតបន្ទាប់ពីមានការវាយប្រហារជាច្រើនលើកនៅទូទាំងតំបន់ភាគខាងត្បូងដែលមានជនមូស្លីមភាគច្រើនរស់នៅនេះ។ លោកបន្តថា គ្រាប់បែកត្រូវបានលាក់ក្នុងរថយន្តធំមួយដែលក្រុមជនសង្ស័យនោះបានបើកហើយចតទុកចោលនៅកន្លែងត្រួតពិនិត្យ មុនពេលពួកគេបានរត់គេចខ្លួន៕