សេអ៊ូល៖មេដឹកនាំផ្ដាច់ការកូរ៉េខាងជើង លោក គឹម ជុនអ៊ុន បានផ្ញើអ៊ីម៉េល និងទូរសារជាច្រើនសន្លឹក ទៅកាន់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងដោយគំរាមវាយប្រហារមូលដ្ឋានទ័ពអាមេរិក ដែលបោះទីតាំងនៅក្បែរឧទ្វីបកូរ៉េ និងគំរាមលុបចោលសន្និសីទរួមគ្នាស្ដីអំពីការបង្រួបបង្រួមគ្នាជាមួយនឹងកូរ៉េខាងត្បូង។
បើយោងតាមសារព័ត៌មានកូរ៉េខាងជើង KCNA ចេញផ្សាយនៅថ្ងៃទី០៧ ខែកក្កដានេះថា ការបង្កើនការគំរាមប្រឆាំងជាថ្មីដល់សហរដ្ឋអាមេរិក និងគំរាមលុបចោលសន្និសីទរួមគ្នាស្ដីអំពីការបង្រួបបង្រួមគ្នា ជាមួយកូរ៉េខាងត្បូងដែលនឹងធ្វើឡើងនាខែសីហាខាងមុខនេះ ដោយកូរ៉េខាងជើងអះអាងថា សមយុទ្ធហ្វឹកហ្វឺនរួមគ្នាប្រឆាំងអាវុធនុយក្លេអ៊ែរ វាងសហរដ្ឋអាមេរិក ជប៉ុន ដែលបានធ្វើឡើងនៅថ្ងៃអង្គារកន្លងទៅ និងមានចូលរួមពីសំណាក់យន្តហោះទម្លាក់គ្រប់បែកកូរ៉េខាងត្បូង B-52 ផងនោះ គឺ «ជាបទឧក្រិដ្ឋកម្ម»។
សារព័ត៌មានដដែលបានបញ្ជាក់ថា រដ្ឋាភិបាលព្យុងយ៉ាងបានអះអាងថា សហរដ្ឋអាមេរិក គឺជាអ្នកបង្ក និងគំរាមកំហែងសង្គ្រាមអាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េខ្លាំងជាងគេ ដូច្នេះហើយ គ្មានមូលហេតុអ្វីដែល កូរ៉េខាងជើង ត្រូវបញ្ឈប់ការផលិតអាវុធនុយក្លេអ៊ែរនោះទេ៕