កូរ៉េខាងជើងចាត់ទុកការដាក់ទណ្ឌកម្ម​រប​ស់​អាមេរិក​ជា​ការប្រកាសសង្គ្រាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 July, 2016 ក+ ក-

​ព្យុងយ៉ាង​៖​មេដឹកនាំ​កូរ៉េខាងជើង​លោក គឹម ជុង​អ៊ុន បាន​ហៅ​ការដាក់ទណ្ឌកម្ម​សិទ្ធិមនុស្ស​របស់​សហរដ្ឋអាមេរិក​មកលើ​ប្រទេស​កូរ៉េខាងជើង​គឺ «​ជាការ​ប្រកាសសង្គ្រាម​» សុទ្ធសាធ​។ នេះ​បើតាម​សារព័ត៌មាន​អាមេរិក US TODAY ចេញផ្សាយ​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​០៨ ខែកក្កដា ឆ្នាំ​២០១៦​នេះ​។​
​ទីភ្នាក់ងារ Reuters ថា នេះ​មិនមែនជា​លើកទីមួយ​ទេ​ក្នុង​ឆ្នាំ ២០១៦​នេះ ដែល​ប្រទេស កូរ៉េខាងជើង បាន​គំរាមថា​ទង្វើ​អាមេរិក ឬ​អន្តរជាតិ​មកលើ​ទីក្រុង​ព្យុងយ៉ាង ជាការ​បញ្ឆេះ​សង្គ្រាម​នោះ ហើយ​បើតាម​ដឹង នេះ​ជាការ​គំរាម​លើក​ទី​បួន​ហើយ ចាប់តាំងពី​ប្រទេស​នេះ​បាន​ព្យាយាម​ធ្វើតេស្ត​គ្រាប់​មី​ស៊ី​ល និង អាវុធ​ប្រល័យ ដែលជា​ការផ្គើន​ម្តង​ហើយ​ម្តងទៀត ចំពោះ​ច្បាប់​ហាមឃាត់​ចេញ​ដោយ​អន្តរជាតិ​។​
​គួរ​បញ្ជាក់ថា ក្រសួងការបរទេស​អា​មេ​រិ​កបាន​ហៅ​រដ្ឋាភិបាល​កូរ៉េ​ខាង​ថា ជា​អ្នករំលោភ​សិទ្ធិមនុស្ស និង​បាន​កត់ចូល​ក្នុង​បញ្ជីខ្មៅ​របស់​អាមេរិក​ផងដែរ​៕

north-korea-kim-jong-un