ប្រធានាធិបតី​តួ​ក​គី​ប្តេជ្ញា​បោសសំអាត​ក្រុម​មេរោគ​បង្ក​រដ្ឋប្រហារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 July, 2016 ក+ ក-

​តួ​ក​គី​៖​យោងតាម​សារព័ត៌មាន BBC ចេញផ្សាយ​ថា ប្រធានាធិបតី​តួ​ក​គី លោក អឺ​ដូ​ហ្គេ​ន បាន​ប្ដេជ្ញា​ថា​នឹង​បោសសម្អាត​មេរោគ​ដែល​បង្ក​រដ្ឋប្រហារ គ្រា​ដែល​អាជ្ញាធរ​បាន​ចាប់ខ្លួន​មនុស្ស​៦​ពាន់​នាក់ បន្ទាប់ពី​រដ្ឋប្រហារ​មិនបាន​សម្រេច​។​
​លោក​ប្រធានាធិបតី​បាន​អះអាងថា លោក​នឹង​បន្ត​បោសសម្អាត​មេរោគ​ចេញពី​ស្ថាប័នរដ្ឋ​ទាំងអស់ ដោយសារតែ​មេរោគ​នេះ​បាន​រីក​រាលដាល​។ ដោយឡែក​លោក​រដ្ឋមន្ត្រី​ការបរទេស​តួ​ក​គី​បាន​និយាយថា ចំនួន​អ្នកស្លាប់​នៅក្នុង​អំពើហិង្សា​ចុង​សប្ដាហ៍​កន្លងមកនេះ​បាន​កើន​ឡើងដល់​២៩០​នាក់​ហើយ ដោយ​ក្នុងនោះ​ជាង​១០០​នាក់​គឺជា​អ្នកចូលរួម​ក្នុង​រដ្ឋប្រហារ​។​
​សារព័ត៌មាន​ដដែល​បញ្ជាក់ថា ក្នុងចំណោម​មនុស្ស​ដែល​ត្រូវបាន​អាជ្ញាធរ​តួ​ក​គី​ចាប់ឃុំខ្លួន​លោក អា​លី យ៉ា​ហ្ស៊ី​ស៊ី ដែលជា​ជំនួយការ​យោធា​ជាន់ខ្ពស់​របស់លោក អឺ​ដូ​ហ្គេ​ន ផងដែរ​។ ជាមួយគ្នា​នោះ​កម្លាំង​សន្តិសុខ​បាន​ប្រឈមមុខ​ទៅនឹង​ការតបត​ពី​ក្រុម​អ្នករៀបចំ​ផែនការ​រដ្ឋប្រហារ​មួយចំនួន​ដែល​កំពុងស្ថិត​ក្រោម​ការ​ឃុំខ្លួន​៕

20160718-vod-udom-g-Turkey-coup-arrests-hit-6000-as-Erdogan-roots-out-virus