អាមេរិក និង​ក្រុម​សម្ព័ន្ធ​ព្រមព្រៀងគ្នា​គាស់​រម្លើង​គ្រឹះ​ក្រុម​ISIS​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 July, 2016 ក+ ក-

​អាមេរិក​៖​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាមេរិក​លោក Ash Carter បាន​និយាយថា អាមេរិក និង​ក្រុមចម្រុះ​អន្តរជាតិ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ីស្លាម បាន​ព្រមព្រៀងគ្នា លើ​យុទ្ធសាស្ត្រ​កម្ចាត់​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅក្នុង​ប្រទេស​ស៊ី​រី និង​គាស់​រម្លើង​គ្រឹះ​ដ៏​រឹងមាំ​របស់​ក្រុម​សកម្មប្រយុទ្ធ នៅក្នុង​ទីក្រុង Mosul ប្រទេស​អ៊ីរ៉ាក់​។​
​លោក Ash Carter បាន​អះអាងថា ផែនការ​ប្រយុទ្ធ​ដែល​ពិភាក្សាគ្នា​ជាមួយ​តំណាង ប្រទេស​ជាង​៣០ គឺ​ត្រូវតែ​ឈ្នះ ហើយ​អាច​គ្រប់គ្រង​តំបន់​ដែល​ក្រុម​សកម្មប្រយុទ្ធ​កាន់កាប់​នាពេលនេះ​យ៉ាង​ពេញលេញ​។ ប៉ុន្តែ​លោក ថា មិនអាច​លុបបំបាត់​ម​នោ​គម​ន៍​វិជ្ជា ឬ​អំពើហិង្សា​បង្កដោយ​ក្រុម​សកម្មប្រយុទ្ធ​នៅ​កន្លែង​ផ្សេង​ក្នុង​ពិភពលោក​បានទេ​។​
​គួរ​បញ្ជាក់ថា បច្ចុប្បន្ន ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​បាត់បង់​ផ្នែក​ខ្លះ​ដែល​ធ្លាប់​រឹបអូស​បាន​ពីមុន ទាំង​នៅក្នុង​ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់ ប៉ុន្តែ​ពួកគេ​នៅ​បន្ត​គ្រប់គ្រង​តំបន់​ជាច្រើន​ទៀត​នៅក្នុង​ប្រទេស​ទាំងពីរ​៕

2016-07-21