ប៉េកាំង៖យោងតាមរបាយការណ៍គណៈកម្មការវិន័យនិងអធិការកិច្ចនៃអង្គភាពប្រឆាំងអំពើពុករលួយចិនបានឲ្យដឹងថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៦នេះ មន្ដ្រីចំនួន២៦,៩០០នាក់ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយនៃបក្សកុម្មុនីស្ដចិនដាក់ទោសពីបទរំលោភច្បាប់រឹតបន្ដឹងការប្រើប្រាស់ថវិកាពាក់ព័ន្ធនឹង១៩,១៦០ករណី។
របាយការណ៍ដដែលបញ្ជាក់ថា ការរំលោភច្បាប់រឹតត្បិតការប្រើប្រាស់ថវិកាផងដែរ ក៏រួមបញ្ចូលការប្រើប្រាស់មូលនិធិសាធារណៈសម្រាប់ការធ្វើដំណើរ សម្រាប់របបអាហារ សម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍ និងពិធីបុណ្យសព ដែលទាំងនេះជាការប្រើប្រាស់ថវិកាខ្ជះខ្ជាយ។ របាយការណ៍បន្ថែមថា បើគិតជាករណីវិញមានពីលំដាប់ខ្ពស់មកទាប គឺពី៤,៧៩៣ករណី ៣,៤៤៩ករណី និង៣,៣៧០ករណី។នេះជាការបញ្ជាក់បន្ថែមពីរបាយការណ៍គណៈកម្មការវិន័យ និងអធិការកិច្ចនៃអង្គភាពប្រឆាំងអំពើពុករលួយ។
គួរបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយនៃបក្សកុម្មុនីស្ដចិន បានចេញច្បាប់រឹតត្បិតការប្រើប្រាស់ថវិកា៨ចំណុច កាលពីចុងឆ្នាំ២០១២ ដើម្បីកាត់បន្ថយភាពហ៊ឺហារបស់មន្ដ្រី និងការអនុវត្ដការខុសប្រក្រតី រួមទាំងទង្វើមិនសមរម្យនានា។ រយៈពេលពាក់កណ្ដាលឆ្នាំ២០១៦នេះ ក្នុងចំណោមមន្ដ្រីទទួលទោស ក៏មានមន្ដ្រីជាន់ខ្ពស់ជាច្រើននាក់ផងដែរ៕