ភ្នំពេញ៖ តុលាការសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៤នេះបានសម្រេចឃុំខ្លួនជនសង្ស័យជាមេជួញ ដូរគ្រឿងពីរនាក់ប្ដី ប្រពន្ធដាក់នៅពន្ធនាគារព្រៃស ជាបណ្ដោះអាសន្ន ដោយចោទប្រកាន់ពីបទ ជួញដូរនិងរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀនតាម ច្បាប់បញ្ញត្ដមាត្រា ៤០ច្បាប់ស្ដីពីការ ជួញដូរគ្រឿងញៀន។
ជនជាប់ខាងលើមានទី១.ឈ្មោះ ហ៊ាង ពៅ ហៅ ជុំ ឈឿន ភេទប្រុស អាយុ៣៦ឆ្នាំ ទី២.ឈ្មោះនៅ កញ្ញា ភេទស្រី អាយុ២៣ឆ្នាំ។ជនជាប់ចោទទាំង២នាក់ ស្នាក់នៅផ្ទះលេខ១៣ ផ្លូវលេខ៣១៨ ក្រុម២២ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។
ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញលោក មាស ច័ន្ទពិសិដ្ឋ បានបញ្ចាក់ឱ្យដឹងថា ជនជាប់ចោទទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញនិងដោយមានការបញ្ជាផ្ទាល់មាត់រួមជាមួយលោក លន់ ស៊ាងហៃ ក្រឡាបញ្ជីចុះបង្ក្រាបជាក់ ស្ដែងដោយឃាត់ខ្លួនបានជនសង្ស័យ២នាក់កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោង២រសៀលនៅគេហដ្ឋានខាងលើនិងឆែកឆេររកឃើញវត្ថុតាងបានគ្រឿងញៀនជាង៣គីឡូក្រាម និងលុយជាង១០ម៉ឺនដុល្លារអាមេរិករថយន្ដ៣គ្រឿងនិងកាំភ្លើងខ្លី១ដើម៕