ប្រធានាធិបតី​បារាំង​ប្ដេជ្ញា​យកឈ្នះ​សង្គ្រាម​ប្រឆាំង​ក្រុម​ជ្រុលនិយម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 July, 2016 ក+ ក-

​ប៉ារីស​៖​ប្រធានាធិបតី​បារាំង​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ បាន​ប្ដេជ្ញាចិត្ត​ថា នឹង​យកឈ្នះ​សង្គ្រាម​ប្រឆាំង​ក្រុម​ជ្រុលនិយម​ឲ្យ​ខាងតែបាន​ក្រោយពី​ក្រុម​រដ្ឋ​អ៊ីស្លាម​បានសម្លាប់​បុព្វ​ជិត​សាសនា​គ្រឹ​ស្ត​មួយអង្គ​នៅក្នុង​ការវាយប្រហារ​មួយ​នៅ​ព្រះវិហារ​គ្រឹ​ស្ត​មួយកន្លែង​ក្នុង​តំបន់ Normandy នៅ​ភាគ​ខាងជើង​ប្រទេស​បារាំង​កាលពី​ថ្ងៃ​អង្គារ​។​
​លោក ហូ​ឡង់ បាន​ថ្លែង​សុន្ទរកថា​តាម​ទូរទស្សន៍​ជាតិ​ថា «​ការវាយប្រហារ​ព្រះវិហារ​គ្រឹ​ស្ត​សាសនា និង​ការសម្លាប់​បុព្វ​ជិត​មួយអង្គ ទាំងអស់នេះ​គឺជា​ការប្រឆាំង​នឹង​ជំនឿ​សាសនា​របស់​សាធារណជន​»​។​
​លោក​បាន​និយាយថា ប្រទេស​បារាំង​បាន​បង្កើន​វិធានការ​សន្តិសុខ​ច្រើនជាង​ពេលណាៗ​ទាំងអស់​នៅក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​របស់ខ្លួន​នេះ ប៉ុន្តែ​វិធានការ​ទាំងនេះ​នឹងមិន​ប្រព្រឹត្ត​ហួសហេតុ​ពេក​រហូតដល់​បំបិទ​សិទ្ធិសេរីភាព​និង​ប្រជាធិបតេយ្យ​នោះទេ​៕

230716int7