គែរ៖តាមវីដេអូរយៈពេល៩នាទីក្នុងបណ្តាញសង្គម Youtube កាលពីថ្ងៃអាទិត្យបានបង្ហាញថា ក្រុមសកម្មប្រយុទ្ធ ISIS បានអំពាវនាវឲ្យសមាជិករបស់ខ្លួនទាំងអស់ ធ្វើតាមការបញ្ជារបស់ក្រុមឧទ្ទាម Jihad នៅក្នុងប្រទេសរុស្ស៊ី ដើម្បីធ្វើឃាតប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន។ នេះបើសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃចន្ទ ទី០១ ខែសីហា ឆ្នាំ២០១៦នេះ។
នៅក្នុងខ្សែវីដេអូបានបង្ហាញឲ្យឃើញពីបុរសប្រដាប់អាវុធ ជាច្រើនបានធ្វើការវាយប្រហារទៅ លើរថពាសដែក និងមូលដ្ឋានយោធា ហើយប្រមូលយកសព្វាវុធជាច្រើននៅលើវាលខ្សាច់។ យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងថា វីដេអូនោះមានប្រភព មកពីណាមកពីណានោះទេ គ្រាន់តែវាត្រូវ បានចែកចាយដោយគណនី Telegram ដែលពួក ISIS តែងតែប្រើប្រាស់ដើម្បីចែកចាយព័ត៌មាន៕
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះអាមេរិក និងរុស្ស៊ីសហការពង្រឹងការបង្កើនចំនួនយោធា និងភ្នាក់ងារតាមដានសម្ងាត់ដើម្បីប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម ISIS និងក្រុមភេរវករ Al Qaeda នៅក្នុងប្រទេសស៊ីរី ដែលមូលហេតុធ្វើឲ្យក្រុមឧទ្ទាមនេះមានការខឹង៕