ISIS បាញ់​ទម្លាក់​ឧទ្ធម្ភាគចក្រ​យោធា​រុស្ស៊ីមួយគ្រឿង​នៅស៊ីរី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 August, 2016 ក+ ក-

ស៊ី​រី​៖​ឧទ្ធម្ភាគចក្រ​យោធា​រុស្ស៊ី​មួយគ្រឿង​ត្រូវ​បាញ់​ទម្លាក់​នៅ​ប្រទេស​ស៊ី​រី​កាលពី​ថ្ងៃ​ចន្ទ​ដោយបាន​សម្លាប់​មនុស្ស​ទាំង​អស់​នៅក្នុង​ឧទ្ធម្ភាគចក្រ​នេះ និង​ជា​ឧបទ្ទវហេតុ​អាក្រក់​បំផុត​តែមួយគត់​សម្រាប់​ក្រុង​មូ​ស្គូ​ចាប់តាំងពី​បានធ្វើ​អន្តរាគមន៍​នៅក្នុង​សង្គ្រាម​នៅ​ស៊ី​រី​។​
​ការវាយប្រហារ​នេះ​បាន​កើតឡើង​ខណៈដែល​ពួក​ឧទ្ទាម​ស៊ី​រី​បាញ់​ផ្លោង​បណ្តាល​ឲ្យ​ជន​ស៊ីវិល​២៨​នាក់​ស្លាប់ និង​រាប់សិប​នាក់​ទៀត​រងរបួស​នៅក្នុង​សង្កាត់​ភាគ​និរតី​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​នៃ​ទីក្រុង​អា​ឡេ​ប៉ូ​។​
​ក្រសួងការពារជាតិ​រុស្ស៊ី​បានប្រកាស​ពី​ការបាញ់​ទម្លាក់​ឧទ្ធម្ភាគចក្រ​នេះ​ដែល​ត្រូវបាន​គេ​និយាយថា កំពុង​ដឹក​បុគ្គលិក​៣​នាក់​និង​មន្ត្រី​ពីរ​នាក់​។ ក្រសួងការពារជាតិ​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី​ថា “​ឧទ្ធម្ភាគចក្រ​ដឹក​ជ​ញ្ជូ​យោធា​ន​រុស្ស៊ី Mi-8 ត្រូវបាន​បាញ់​ធ្លាក់​បន្ទាប់ពី​ផ្តល់ជំនួយ​មនុស្សធម៌​ទៅកាន់​ទីក្រុង​អា​ឡេ​ប៉ូ​”​។​
​ជាមួយគ្នា​នោះ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov បាន​ប្រាប់​អ្នកកាសែត​ថា “​តាម​ព័ត៌មាន​ដែល​យើង​ដឹង​ពី​ក្រសួងការពារជាតិ អ្នក​នៅលើ​ឧទ្ធម្ភាគចក្រ​ទាំងអស់​បាន​បាត់បង់​ជីវិត ពួកគេ​បាន​បាត់បង់​ជីវិត​ដោយ​ភាព​អង់អាច​ព្រោះ​ពួកគេ​កំពុង​បំពេញ​ភេរ​កិច្ច​”​។​
​ទន្ទឹម​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក Sergei Rudskoy បាន​ហៅ​ការបាញ់​ទម្លាក់​នេះ​ថា​ជា “​អំពើ​ភេរវកម្ម​” និង​និយាយថា ក្រសួងការពារជាតិ​នៅតែ​កំពុង​ព្យាយាម​ដើម្បី​បញ្ជាក់​ពី​ជោគវាសនា​របស់​យោធា​រុស្ស៊ី​តាម​ដែល​អាចធ្វើ​ទៅបាន​។​
​គួរ​បញ្ជាក់ថា រាប់ទាំង​ហេតុការណ៍​នេះ​បានធ្វើ​ឲ្យ​ចំនួន​សរុប​នៃ​កងកម្លាំង​រុស្ស៊ី​នៅ​ប្រទេស​ស៊ី​រី​ស្លាប់​កើន​ដល់​១៨​នាក់​ហើយ​៕

13901553_1037870259595947_1939438672586532491_n