ភ្នំពេញ៖ព្រះសង្ឃនិងប្រជាពលរដ្ឋសហគមន៍ ដីធ្លីនៅក្នុងរាជធានីភ្នំពេញបានធ្វើការប្រមូល ផ្តុំគ្នានៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកានៅមុខមណ្ឌលកែប្រែព្រៃស ទាមទារឲ្យមានការដោះលែងជនជាប់ចោទ និងជនសង្ស័យទាំង ១៩នាក់ ដែលត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារ។
អ្នករាយការណ៍ព័ត៌មានបានឲ្យដឹងថា ការប្រមូលផ្តុំគ្នានាព្រឹកអាទិត្យនេះ ក្រុមអ្នកតវ៉ាបាន រៀបចំធ្វើនៅកម្មវិធីផ្សេងៗដូចជាលើកបដា ផ្ទាំងរូបភាពរបស់អ្នកជាប់ក្នុងពន្ធនាគារដែលត្រូវបាន ចោទប្រកាន់ និងជនសង្ស័យទាំង ១៩នាក់ ជាមួយគ្នានោះដែរក៏មាននិមន្តព្រះសង្ឃសូត្រមន្តរំដោះគ្រោះ និងស្មឹងស្មាត បង្ហោះប៉េងប៉ោងដើម្បីទាមទារឲ្យមានការដោះលែងអ្នកទាំងនោះមានសេរីភាពឡើងវិញ។
គួររំលឹកថា ជនជាប់ចោទ និងជនសង្ស័យទាំង ១៩នាក់នោះ ជាមន្ត្រីគណបក្សសង្គ្រោះជាតិ សកម្មជនដីធ្លី រួមទាំងព្រះសង្ឃ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួននៅកន្លែងផ្សេងៗគ្នា ពាក់ព័ន្ធករណីធ្វើបាតុកម្មទាមទារឲ្យមានការដោះលែងទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤, ការបិទផ្លូវសាធារណៈនៅមុខសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ ,ការប្រឆាំងអ្នករាជការសាធារណៈ នៅមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤៕
ព្រះសង្ឃ និងពលរដ្ឋជួបជុំនៅមុខពន្ធ នាគារព្រៃសទាមទារឲ្យដោះលែងជន ជាប់ចោទ១៩នាក់