សមាជិក ISIS ១៥០ ត្រូវបានសម្លាប់ភ្លាមៗក្នុងប្រតិបត្តិការក្តៅគគុកនៅស៊ីរី
ដាម៉ាស់៖សារព័ត៌មានស៊ិនហួរបានចេញផ្សាយថា ក្រុមសកម្មប្រយុទ្ធ ISIS ចំនួន១៥០នាក់បាត់បង់ជីវិតបន្ទាប់ពីកងទ័ពរដ្ឋាភិបាលស៊ីរីបានបើកការប្រយុទ្ធយ៉ាងក្តៅគគុក ទៅលើមូលដ្ឋានស្នូលរបស់ក្រុមក្រុមដែលនៅពាសពេញខេត្ត Deir al-Zour ភាគខាងកើតប្រទេស។
តំបន់ដែលកងទ័ពស៊ីរីធ្វើការវាយសម្រុកខ្លាំងជាងគេ នៅថ្ងៃសុក្រនេះ គឺនៅស្រុក Ta Bruk ជាយខេត្ត Deir al-Zour ដើម្បីជាការឆ្លើយតបទៅនឹងក្រុម ISIS ដែលតែងតែធ្វើការវាយប្រហារ ទៅលើមូលដ្ឋានរបស់រដ្ឋាភិបាល នៅក្នុងខេត្តភាគខាងកើត ដែលសំបូរដោយប្រេង របស់ប្រទេសស៊ីរីមួយនេះ។
គួរបញ្ជាក់ថា Deir al-Zour ត្រូវបានចាត់ទុកជាទីតាំងសរសៃឈាមដ៏សំខាន់របស់ ISIS ដោយសារតែវាជាកន្លែងផ្សាភ្ជាប់ទៅកាន់ ទឹកដីអ៊ីរ៉ាក់ ដែលពួកគេកំពុងឈរជើងយ៉ាងរឹងមាំនោះ៕