ព្យុះត្រូពិចវាយប្រហារភាគខាងកើតមិកស៊ិកូសម្លាប់មនុស្ស៣៦នាក់
មិកស៊ិកូ៖មនុស្សយ៉ាងតិច៣៨នាក់ត្រូវបានស្លាប់ ដោយសារបាក់ដី បន្ទាប់ពីព្យុះត្រូពិចលាយភ្លៀង បានវាយប្រហារភាគខាងកើត ប្រទេសមិកស៊ិកូ។ នេះបើយោងតាមព័ត៌មាន BBC ចេញផ្សាយនាព្រឹកថ្ងៃទី០៨ ខែសីហានេះ។
អាជ្ញាធរមិកស៊ិកូបាននិយាយថា រដ្ឋដែលរងការវាយប្រហារខ្លាំងជាងគេ Puebla មានមនុស្សស្លាប់២៨នាក់ និងមនុស្ស១០នាក់ផ្សេងទៀតស្លាប់ នៅរដ្ឋ Veracruz៕