តួ​ក​គី​នឹង​អនុវត្តន៍​ច្បាប់​កាត់ទោស​ប្រហារជីវិត​ឡើងវិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 August, 2016 ក+ ក-

អង់កា​រ៉ា​៖​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​លោក​ប្រធានាធិបតី​តួ​ក​គី​បាន​បាន​អះអាងថា លោក​នឹង​អនុម័ត​ឲ្យ​មាន​ការយក​ច្បាប់​កាត់ទោស​ប្រហារជីវិត មក​អនុវត្តន៍​ឡើងវិញ ប្រសិនបើ​រដ្ឋសភា និង​សាធារណជន​បង្ហាញ​ការគាំទ្រ​លើ​រឿងនេះ​ព្រមៗ​គ្នា​។ នេះ​បើតាម​សារព័ត៌មាន BBC ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃនេះ​។​
​ការ​ថ្លែង​បែបនេះ​របស់លោក Recep Tayyip Erdogan បានធ្វើ​ឡើង​នៅក្នុង​ការជួបជុំ​ដ៏​ធំ​មួយ​លើ​ដំបូង​នៅ​ទីលាន​កណ្តាល​ទីក្រុង អ៊ី​ស្តង់​ប៊ុល បន្ទាប់ពី​រដ្ឋប្រហារ​ទ​ទួល​បរាជ័យ​ទាំងស្រុង ដែល​ត្រូវបាន​គេ​អះអាងថា មនុស្ស​ជាង​១​លាន​នាក់​ចូលរួម​។ ជាមួយគ្នា​នោះ​លោក Erdogan បាន​ប្តេជ្ញា​ចំពោះមុខ​ក្រុម​អ្នកគាំទ្រ​ថា លោក​នឹង​បោសសម្អាត​ឲ្យ​អស់​នូវ​ក្រុម​អ្នកគាំទ្រ​មេខ្លោង​ធ្វើ​រដ្ឋប្រហារ Fethullah Gulen ដែល​កំពុង​រស់នៅ​សហរដ្ឋអាមេរិក​។​
​គួរ​បញ្ជាក់ថា ច្បាប់​កាត់ទោស​ប្រហារ​នេះ​ត្រូវបាន​ប្រទេស​តួ​ក​គី​បោះបង់ចោល​តាំងពី​ឆ្នាំ​២០០៤​មកម្ល៉េះ​៕

_90704367_mediaitem90704366