វៀតណាម​សម្រេច​កាត់ទោស​ប្រហារជីវិត​ឧក្រិដ្ឋជន​គ្រឿងញៀន​១១​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 August, 2016 ក+ ក-

ហាណូយ​៖​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​១១​នាក់​ត្រូវបាន​តុលាការខេត្ត Lang Son ភាគ​ខាងជើង​ប្រទេស​វៀតណាម​សម្រេច​កាត់ទោស​ប្រហារជីវិត ក្រោយពី​បាន​រកឃើញ​ភស្តុតាង​គ្រប់គ្រាន់​ថា​ពួកគេ បាន​ព្យាយាម​រត់ពន្ធ គ្រឿងញៀន​ប្រភេទ​ហេ​រ៉ូ​អ៊ី​ន​ចំនួន​ជាង ២៨០ គីឡូក្រាម​ទៅកាន់​ប្រទេស​ចិន​។ នេះ​បើតាម​សារព័ត៌មាន​ចិន​ស៊ិន​ហួរ នា​ព្រឹក​ថ្ងៃ​ពុធ ទី​១០ ខែសីហា​នេះ​។​
​សារព័ត៌មាន​ដដែល​បន្តថា មនុស្ស​០២​នាក់​ផ្សេងទៀត ត្រូវបាន​កាត់ទោស ដាក់គុក​អស់​មួយជីវិត​ពីបទ​ផ្សំគំនិត​ក្នុង​រឿង​រត់ពន្ធ​គ្រឿងញៀន ។ អ្នក​ដែល​បាន​ត្រូវ​កាត់ទោស​រួច​ទាំង​១៣​នាក់​នោះ គឺ​ស្ថិតនៅ​ក្នុងចំណោម​ជនសង្ស័យ​១៩​នាក់ ដែល​ត្រូវបាន​ប៉ូលិស​វៀតណាម ចាប់ខ្លួន និង​ចោទប្រកាន់​ពីបទ​រត់ពន្ធ​គ្រឿងញៀន ពី​ខេត្ត​ភាគ​ខាងជើង​វៀតណាម ទៅកាន់​ប្រទេស​ចិន ដែល​គិត​ជា​ទឹកប្រាក់​ជិត ៤,៥​សែន​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំ ២០១៤ កន្លងទៅនេះ​៕

Vietnamdrugtraffickingdeathpen-3138-4397-1470766774_660x396