យន្តហោះ​ដឹក​អ្នកដំណើរ​២​គ្រឿង​រង​ការ​គំរាម​បំផ្ទុះ​គ្រាប់បែក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 August, 2016 ក+ ក-

ព្រុ​ច​សែ​ល​៖​យោងតាម​សារព័ត៌មាន CNN ចេញផ្សាយ​នៅ​ថ្ងៃទី​១១ ខែសីហា នេះ​បាន​ឲ្យ​ដឹងថា មាន ករណី​គំរាម​បំផ្ទុះ​គ្រាប់បែក​នៅលើ​យន្តហោះ​ដឹក​អ្នកដំណើរ​ពីរ​គ្រឿង ដែល​នឹង​ចុះចត​នៅ​អាកាសយានដ្ឋាន​ព្រុ​ច​សែ​ល ប្រទេស​ប៊ែ​ល​ហ្សិ​ក​។
​ប៉ូលិស​បាន​និយាយថា យន្តហោះ​ដឹក​អ្នកដំណើរ​ទាំងពីរ​គ្រឿង​នោះ​ជា​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Scandinavian airline SAS ដោយ​មួយគ្រឿង​ចេញដំណើរ​មកពី​ទីក្រុង Oslo ប្រទេស​ន័​រវេ​ស និង​មួយគ្រឿង​ទៀត​មកពី​ទីក្រុង Arlanda ប្រទេស​ស៊ុយអែត​។ អ្នកដំណើរ​នៅលើ​យន្តហោះ​ទាំងអស់​មាន​សុវត្ថិភាព​។ ប៉ូលិស​បញ្ជាក់ថា ទាក់ទង​នឹង​ករណី​បំផ្ទុះ​គ្រាប់បែក​នៅលើ​យន្តហោះ​ដឹក​អ្នកដំណើរ​ទាំងពីរ​គ្រឿង​នេះ ត្រូវបាន​ផ្ដើមចេញពី​ការ​បង្ហោះ​សារ​នៅលើ​បណ្ដាញ​សង្គម Twitter ហើយ​ក្រោយមក​មន្ត្រី​អាកាសចរណ៍ ដែល​គ្រប់គ្រង​ជើងហោះហើរ ក៏បាន​ជូនដំណឹង​ដល់​យន្តហោះ​ទាំងពីរ នៅមុន​ពេល​ចុះចត​ប្រមាណ ២០​នាទី​។​
​ទោះជា​យ៉ាងណា​ក្រោយពី​ចុះចត​នៅលើ​យន្តហោះ​ទាំងពីរ​គ្រឿង​នោះ ពុំមាន​គ្រាប់បែក​នោះទេ ហើយ​នៅពេលនេះ ក្រុម​ជំនាញ​កំពុងតែធ្វើការ​ស៊ើបអង្កេត​៕

3714E51700000578-3733615-image-a-68_14708546831193714DF0600000578-3733615-image-a-67_1470854655539